• 2020-04-30 02:03:20
  • ព័ត៌មាន

លេចចេញរូបរាង Rolls Royce Ghost ឆ្នាំ២០២១ បាត់!

  • 2020-04-30 02:03:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែលគេរំពឹងទុក រថយន្ត Rolls-Royce Ghost ជំនាន់ទី២ នឹងទទួលបានការឌីហ្សាញសម័យទំនើបថ្មី ស្របពេលដែលវាជារថយន្តលក់ដាច់បំផុតរបស់ក្រុមហ៊ុន។

ដើម្បីឲ្យដូចជាមួយការឌីហ្សាញរបស់ Phantom និង Cullinan រថយន្ត Rolls-Royce Ghost ស៊េរីឆ្នាំ២០២១ បានបំពាក់ចង្កៀងមុខធំជាងមុន ហើយប៉ាណាមុខក៏រីកទទឹងធំជាងមុនផងដែរ។ ចំណែកឯចង្កៀងខាងក្រោយវិញ ក៏ទទួលការបំផុតគំនិតឌីហ្សាញតាមម៉ូដែល Phantom ទៀតផង។ ជាក់ស្តែង បើមើលយូរៗទៅ វាហាក់បីដូចជារថយន្ត Phantom ខ្នាតតូចអីចឹង។

ខណៈពេលដែលរថយន្ត Ghost បច្ចុប្បន្នកំពុងប្រើម៉ាស៊ីនចំណុះ ៦,៦លីត្រ twin-turbo ទំហំ ១២ស៊ីឡាំង គេរំពឹងថា Ghost ជំនាន់ទី២ នឹងប្រើម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៨វគ្គ។

គួរឲ្យដឹងថា រថយន្តប្រណីតថ្មីនេះ ត្រូវបានរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែក្រោយមកត្រូវពន្យាពេលវិញ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់