• 2020-04-30 01:57:07
  • ព័ត៌មាន

Sony ប្រាប់អំពីចំណុចពិសេសៗលើកាមេរ៉ារបស់ Xperia 1 II

  • 2020-04-30 01:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony បាន​ឌីហ្សាញ​ Xperia 1 II ឡើង​ដោយ​​ចង់​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​មួយ​ មាន​សមត្ថភាព​ដូច​ជា​ពពួក​​ម៉ាស៊ីន​កាមេរ៉ា​ Alpha របស់​ខ្លួន។ ហេតុ​នេះ​ទើប​ស្មាតហ្វូន​នេះ​​មាន​ខ្ចី​មុខងារ និង​ដំណោះ​ស្រាយ Hardware ជា​ច្រើន​ពី​សាខា​ផលិត​កាមេរ៉ា​ឌីជីថល​របស់ Sony។

Sony នៅ​តែ​បន្ត​ប្រើ​ប្រាស់​កាមេរ៉ា​ទំហំ ១២MP នា​ឆ្នាំ​នេះ ប៉ុន្តែ​ Sensor មេ​មាន​ទំហំ​ធំ​ជាង​មុន ដែល​អាច​ឲ្យ​ពន្លឺ​ចាំង​ចូល​បាន​ច្រើន​ជាង​ Sensor លើ Xperia 1 រហូត​ដល់ ៥០%។ Sony និយាយ​ថា​វា​នឹង​ជួយ​ដល់​ការ​ថត​រូបភាព/វីដេអូ​នៅ​ទី​ងងឹត ហើយ​ក្រុមហ៊ុន​បាន​បង្ហាញ​រូបភាព​ប្រៀប​ធៀប​រវាង Xperia 1 II និង Xperia 1 ផង​ដែរ។

Xperia 1 II
Xperia 1
Xperia 1 II
Xperia 1

ទិន្នន័យ​បាន​មក​ពី Sensor ទាំង​មូល​អាច​ឲ្យ​ម៉ាស៊ីន Read បាន​ក្នុង​ពេល​ត្រឹម 10ms ខណៈ​ដែល​ Sensor ទំហំ ១០៨MP គឺ​ត្រូវ​ការ​ពេល​ 32ms សម្រាប់ Read រូបភាព​​បញ្ចេញ​មក​ដែល​មាន​ទំហំ ១២MP និង​ប្រើ​ពេល 100ms សម្រាប់​រូបភាព​ទំហំ ១០៨MP។

ល្បឿន​នេះ​អាច​ឲ្យ​ Xperia 1 II ថត​រូបភាព​បាន ២០ប្លង់​ក្នុង​​មួយ​វិនាទី ដោយ​អាច​ដំណើរ​ការ​​មុខងារ AE និង AF ​ភ្ជាប់​ជា​មួយ​ផង។ មុខងារ​ Autofocus Dual Pixel របស់ Sensor មេ និង Sensor 3D ToF អាច​ជួយ​ចាប់​សញ្ញា​របស់ Subject បាន​ជាប់ ខណៈ​ដែល​ Hardware BIONZ X អាច​ធ្វើ​ការ​គណនា​ AE/AF បាន ៦០ដង ក្នុង​មួយ​វិនាទី។

នៅ​លើ Sony Xperia 1 II គឺ​នៅ​តែ​មាន​មុខងារ​ Eye AF ប៉ុន្តែ​នា​ពេល​នេះ​គឺ​វា​អាច​​ចាប់ Focus លើ​ផ្នែក​របស់​សត្វ​ផង និង​មនុស្ស​ពេល ដែល​​នៅ​លើ Xperia 1 អាច​ Focus បាន​តែ​ភ្នែក​មនុស្ស​ប៉ុណ្ណោះ។ ស្មាតហ្វូន​ថ្មី​នេះ​គឺ​ប្រើ​ប្រាស់​ការ​​ចាប់​សញ្ញា​ចំនួន ២៤៧ ចំណុច​​លើ​ Sensor មេ និង​ ៤៣ ២០០ ចំណុច​លើ Sensor 3D ToF ដើម្បី​ធ្វើ​ការ​គណនា​​នូវ​ Autofocus។

Sensor Ultrawide និង Telephoto ក៏​អាច​ថត​រូប​ច្រើន​សន្លឹក​ជាប់​គ្នា​ដោយ​មាន​ដំណើរ​ការ​មុខងារ AE និង AF ផង​ដែរ ប៉ុន្តែ​អាច​ថត​បាន​ត្រឹម ១០សន្លឹក​ក្នុង​មួយ​វិនាទី ជា​មួយ​ការ​គណនា​ ៣០លើក​ក្នុង​មួយ​វិនាទី។

ដើម្បី​រ៉ាប់រង​នូវ​ការ​ថត​​រូប​កម្រិត​ Pro នោះ Sony នឹង​បំពាក់​នូវ​កម្មវិធី Photography Pro មក​ជា​មួយ Xperia 1 II ​ខណៈ​ដែល​ការ​ថត​វីដេអូ​គឺ​អាច​ប្រើ​ប្រាស់​នូវ​កម្មវិធី Cinema Pro ដែល​មាន​​បំពាក់​មក​តាំង​ពី​ជំនាន់​ Xperia 1។ Photography Pro នឹង​ផ្ដល់​ជូន​នូវ​ការ​បញ្ជា​ជា​ច្រើន​ដែល​មាន​លក្ខណៈ​ស្រដៀង​នឹង​កាមេរ៉ា Mirrorless របស់ Sony អ៊ីចឹង​ដែរ។

គួរ​ដឹង​ថា​វា​គឺ​ជា​ស្មាតហ្វូន​ដំបូង​របស់ Sony ដែល​ប្រើ​ប្រាស់​នូវ​កែវ​ឡេន ZEISS របស់​ក្រុមហ៊ុន​អាល្លឺម៉ង់ ដែល​ធ្លាប់​ប្រើ​លើ​ម៉ាស៊ីន​កាមេរ៉ា Alpha និង​ម៉ាស៊ីន​កាមេរ៉ា Cybershot ស៊េរី​ខ្ពស់។ ត្បិត​ថា​វា​មិន​មែន​ជា​ស្មាតហ្វូន​ដំបូង​ក្នុង​លោក​ដែល​ប្រើ​កែវ​ឡេន ZEISS ប៉ុន្តែ​វា​ជា​ស្មាតហ្វូន​ដំបូង​គេ​ដែល​ប្រើ​នូវ​​ស្រទាប់​​ T* ដែល​ជួយ​កាត់​បន្ថយ​នូវ​ចំណាំង​ប្លាត៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់