• 2020-04-29 09:14:39
  • ព័ត៌មាន

Selfie មួយឆ្ងាញ់ជាមួយកាមេរ៉ាមុខ ២គ្រាប់ លើ realme 6Pro

  • 2020-04-29 09:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​មាន​ស្មាតហ្វូន​កាន់​តែ​ច្រើន​ឡើង​​មាន​បំពាក់​មក​ជា​មួយ​នឹង​កាមេរ៉ា​មុខ​ពីរ​​នា​ពេល​ថ្មីៗ​នេះ ​គេ​សង្កេត​​ឃើញ​ថា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មិន​ត្រឹម​តែ​ផ្តោត​ទៅ​លើ​សមត្ថភាព​កាមេរ៉ា​ក្រោយ​នោះ​ទេ។

ថ្មីៗ​នេះ​ក្រុមហ៊ុន realme ក៏​បាន​ចេញ​នូវ​ម៉ូឌែលថ្មីមួយដែលបំពាក់នូវកាមេរ៉ាខាងមុខពីរ​គឺ realme 6Pro ។ ក្រៅពីកាមេរ៉ាគោលខាងមុខទំហំ ១៦MP ហើយ​នោះ​ realme 6Pro ​ក៏​បាន​បំពាក់​​មក​ជាមួយ​​​នូវ​ឡេន​ប្លង់ទូលាយ ១០៥ដឺក្រេ។ វិធីសាស្ត្រនេះបានដោះស្រាយបញ្ហាធំបំផុតនៃការថតរូបSelfieគឺ​មុំ និង​ចម្ងាយ។

  • ប្លង់ទូលាយ ៖

ជាមួយ​កាមេរ៉ា​ប្លង់​ទូលាយ​ខាង​មុខ​ទំហំ​ ៨MP នេះ វា​កាន់​តែ​ងាយ​ស្រួល​ក្នុងការផ្តិតយករូបភាពមិត្តភក្តិ ឬ​សមាជិក​គ្រួសារ​របស់​អ្នក​ក្នុង​រូប​តែមួយ។ ប្លង់​ទូលាយ​នេះ​ធំ​ជាង​មុន​​ធម្មតា ២,៥ដង និង​គាំទ្រ​ដល់​ការ​កែ​ការ​ខូច​ទ្រង់ទ្រាយ​គែម​ផងដែរ។

  • ការថតរូប Selfie ពេលយប់៖

កាមេរ៉ា​ខាង​មុខ​ទាំង​ពីរ​នៅ​លើ realme 6Pro គាំ​ទ្រ HDR និង​ថតរូប Selfieពេល​យប់ (Selfie ក្នុងពន្លឺទាប) ដែល​មាន​ន័យ​ថា​ម៉ូដ​ពេល​យប់​ដែល​មាន​នៅ​ក្នុង​កាមេរ៉ា​ខាងក្រោយ ក៏​បាន​យកមកប្រើនៅកាមេរ៉ាខាងមុខផងដែរ។

  • វីដេអូ HDR និងការថតវីដេអូចលនាយឺតៗ៖

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៅ​ទៀត​គឺ វា​អាច​គាំទ្រ​ដល់​ការ​ថត​វីដេអូ​ចលនា​យឺតៗនៅ​កាមេរ៉ា​ខាងមុខ, អាច​ថត​វីដេអូ​បាន​ដល់​ទៅ​កម្រិត 1080​/120fps។ ខ្សែភាពយន្ត​ដែល​យើងតែងតែឃើញ ជាទូទៅត្រូវបានថតជាមួយនឹងអត្រា 24fps ហើយrealme 6 Pro អាចថតវីដេអូបានរហូតដល់ 120fps ក្នុង FHD HD និងទោះបីបន្ថយល្បឿនវីដេអូដល់ទៅ៥ដង ក៏នៅតែមិនបណ្តាលឱ្យធ្លាក់ចុះនៃអត្រាframe ដែរ។ សមត្ថភាពបង្ហាញ និង​កម្រិត​ frame គឺល្អបំផុត ហើយយើងអាចលេងវាបានតាមចំណង់ចំណូលចិត្ត។

ក្រៅពី realme 6Pro ដែលមានកាមេរ៉ាចំនួន៦ លក្ខណៈពិសេសផ្សេងទៀតក៏មានភាពលេចធ្លោផងដែរ។ បន្ទះឈីប Snapdragon 720 ជាមួយនឹងការសាកថ្មល្បឿនលឿន 30វ៉ាត់, អេក្រង់៩០ហឺត និងកាមេរ៉ា Aiខាងក្រោយបួនគ្រាប់ទំហំ៦៤មេហ្គាភិចស៊ែល។​ ជាមួយនឹងតម្លៃ៣៤៩ដុល្លារ ប៉ុន្តែបំពាក់ជាមួយលក្ខណៈពិសេសទាំងអស់នេះ ដូច្នេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយ realme 6Pro៕

មតិយោបល់