• 2020-04-29 06:30:35
  • ព័ត៌មាន

ច្បាស់ហើយ! vivo V19 នឹងសម្ពោធលក់ជាផ្លូវការនៅទី ២ ឧសភា ខាងមុខនេះ

  • 2020-04-29 06:30:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រិយមិត្ត​ដែល​គាំទ្រ​ម៉ូឌែល​ត្រកូល V ប្រហែល​ជា​បានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុនក្រុមហ៊ុន vivo បានបង្ហាញជូននូវព័ត៌មានខ្លះៗអំពីមុខងារ សមត្ថភាព និងបច្ចេកវិទ្យាពិសេសៗដែល​មាន​លើ​ V19 ។ ឥឡូវយើងបានដឹងព័ត៌មានមកបន្ថែមទៀតថា ក្រុមហ៊ុននឹងធ្វើការរាប់ថយក្រោយ (Countdown) ចំនួន ៣ ថ្ងៃទៅដល់ថ្ងៃសម្ពោធធំម៉ូដែល V19 ដែលមានឈ្មោះថា “V19 Super Night Concert” នៅស្ថានីយទូរទស្សន៍ហង្សមាស HDTV ។

កម្មវិធី​ប្រគំ​តន្ត្រីដាក់​សម្ពោធ​ជា​ផ្លូវការនូវកំពូលស្មាតហ្វូន V19 នឹងប្រព្រឹត្តនៅថ្ងៃទី ​២ ខែឧសភា ខាងមុខនេះ ហើយនឹងមានការចូលរួមវត្តមាន ជាពិសេសពីសំណាក់កំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា ដែលតំណាងអោយទូរសព្ទ vivoទាំងពីររូប គឺលោក ព្រាប សុវត្ថិនិងកញ្ញា សុខ ពិសី ។ ក្នុងកម្មវិធីនោះផងដែរ ​ក៏នឹងមានការចូលរួមពីតំណាងតារា KOL យើង ​៤ នាក់ផ្សេងទៀត គឺលោកយ៉ារ៉ូ កញ្ញា ដាដាវ លោក ឈិនឈឿន តារាបាល់ទាត់ជម្រើសជាតិយើង និងលោករៀនថតដ៏មានប្រជាប្រិយភាព។

តារារបស់ vivo នឹងបង្ហាញជូនលោកអ្នកផងដែរនូវមុខងារ និងបច្ចេកវិទ្យាថ្មីៗពិសេសដែល V19 មាន ក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី ០២ ខែឧសភាខាងមុខ។ ខាងក្រុមហ៊ុនក៏មិនភ្លេចផងដែរ តែចំពោះទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់នៅលើទំព័រផ្លូវការរបស់ vivo ទូរទស្សន៍ហង្សមាស និងទំព័រផ្លូវការរបស់ទូរទស្សន៍ហង្សមាស លោកអ្នកនឹងទទួលបានឱកាសឈ្នះ V19 ផងដែរ។

លក្ខខណ្ឌនៃការឈ្នះរង្វាន់ គឺងាយស្រួលទេ ដោយគ្រាន់តែលោកអ្នកទស្សនាផ្ទាល់ការផ្សាយនៅលើទំព័រ Facebook ជាផ្លូវការរបស់ vivo នឹងធ្វើតាម​សំណើ​ផ្សេងៗ ដែលមានក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់នោះ ដែលនឹងចាប់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស Page ផ្លូវការរបស់ហង្សមាស និង Page ផ្លូវការរបស់ vivo ពីម៉ោង ០៦ ល្ងាច ដល់ម៉ោង ០៨ យប់ នាថ្ងៃទី ០២ ខែឧសភា។

V19 ជាប្រភេទទូរសព្ទដែលមានបច្ចេកវិទ្យាឈានមុខគេ ក្នុងនោះក្រុមហ៊ុនបានបង្ហើបប្រាប់តិចៗឲ្យដឹងជាមុនថា មុខងារពិសេសរបស់ម៉ូដែលចុងក្រោយនៃត្រកូល V នេះមានដូចជា អេក្រង់ Super AMOLED FHD Plus រចនាបថពិសេស និងមុខងារពិសេសមួយចំនួន ដែលក្រុមហ៊ុនសុំបង្ហាញប្រាប់តែប៉ុន្មាន​ចំណុច​សិន ​មាន​ដូចជា៖

១. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ តាម​រយៈ​ការ​ប្រើប្រាស់ AI Night Selfie ដ៏ពិសេស និង​សមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃនៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ដែលមានម្ដងក្នុងមួយជីវិត។

២. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។

៣. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។

៤. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មីដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរសព្ទផ្សេងមានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះសម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើងនឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។

៥. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់ រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។

៦. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ៕

មតិយោបល់