• 2020-04-29 05:32:50
  • ព័ត៌មាន

Nissan ត្រៀមចេញ SUV អត់ប្រើសាំង ផ្តួល Tesla

  • 2020-04-29 05:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nissan គឺជាក្រុមហ៊ុនមួយដែលចាប់ផ្តើមលក់រថយន្តអគ្គិសនីមុនដំបូងគេ ជាមួយនឹងម៉ូដែល Leaf EV។ ផ្ទុយទៅវិញ បច្ចុប្បន្ននេះក្រុមហ៊ុន Tesla គឺជាអ្នកវាយលុកទីផ្សាររថយន្តអគ្គិសនីធំបំផុត។

រូបប៉ាតង់នៃរថយន្ត Nissan Ariya
រូប Render នៃរថយន្ត Nissan Ariya

ដើម្បីឆ្លើយតបទៅនឹង Tesla ក្រុមហ៊ុន Nissan បានដាក់បង្ហាញគំរូរថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួន ហៅថា Nissan Ariya នៅក្នុងកម្មវិធី Tokyo Motor Show កាលពីឆ្នាំមុន។ ឥឡូវនេះ រូបរាងផ្លូវការដំបូងបង្អស់របស់ Ariya ត្រូវបានបង្ហាញហើយ តាមរយៈការចុះប៉ាតង់ឌីហ្សាញរបស់ Nissan។

រូបប៉ាតង់នៃរថយន្ត Nissan Ariya
រូប Render នៃរថយន្ត Nissan Ariya

ក្នុងនោះ រថយន្តអត់ប្រើសាំងខាងលើ នឹងមិនប្រើកញ្ចក់មើលចំហៀងឡើយ ដោយប្រើកាមេរ៉ាជំនួយវិញ ដូចរថយន្ត Lexus ES អីចឹង។ គួរឲ្យដឹងថា សង្វាក់ផលិតកម្មនៃរថយន្ត Nissan Ariya ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំក្រោយ ដោយវានឹងមានសមត្ថភាពអាចបើកបរបានចម្ងាយ ៤៨០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយមានតម្លៃចាប់ពីខ្ទង់ ៤០ ០០០ដុល្លារ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់