• 2020-04-28 04:06:30
  • ព័ត៌មាន

ឡាន Mansory Cabrera ដាក់ឈ្មោះតាមគោជល់អេស្ប៉ាញ មានតែ ៣គ្រឿងគត់លើលោក

  • 2020-04-28 04:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mansory ទើបតែបានបញ្ចេញរថយន្តថ្មីរបស់ខ្លួន ហៅថា Mansory Cabrera ដែលកែចេញពីរថយន្ត Lamborghini Aventador SVJ មើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។

រថយន្តស្ព័រ Mansory Cabrera នេះមានតែ ៣គ្រឿងប៉ុណ្ណោះលើពិភពលោក ហើយត្រូវបានផលិតដើម្បីអបអរសាទរខួបលើកទី ៣០ឆ្នាំរប់សក្រុមហ៊ុន Mansory។ Cabrera មានពណ៌តួខ្លួនឈ្មោះថា Vento Verde, បំពាក់ចង្កៀង LED ថ្មី, កាប៊ីនខាងក្នុងត្រូវបានកែកុន និងដាប់ដេតផ្នែកម៉ាស៊ីន ផងដែរ។

Mansory Cabrera បំពាក់ម៉ាស៊ីនសាំងចំណុះ ៦,៥លីត្រ naturally-aspirated ទំហំ ១២ស៊ីឡាំង មានកម្លាំងដល់ ៧៩៩សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៦វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីសាំងជាមធ្យមរបស់វាវិញ គឺ ២០លីត្រក្នុង ១០០គីឡូម៉ែត្រ។

យ៉ាងណាមិញ ក្រុមហ៊ុន Mansory មិនទាន់បានបង្ហាញតម្លៃពិតនៃរថយន្ត Cabrera នេះឡើយ ប៉ុន្តែរថយន្ត Lamborghini Aventador SVJ មានតម្លៃចាប់ពីខ្ទង់ ៥០០ ០០០ដុល្លារបាត់ទៅហើយ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់