• 2020-04-28 02:54:33
  • ព័ត៌មាន

Xiaomi ឌឺដងមួយឆ្ងាញ់ដាក់ iPhone SE របស់ Apple

  • 2020-04-28 02:54:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Xiaomi បាន​​ធ្វើ​ការ​បង្ហោះ​លើ​ទំព័រ Facebook ផ្លូវ​ការ​របស់​ខ្លួន ដែល​បាន​សើច​ចំអក​នឹង​ iPhone SE ឆ្នាំ ២០២០ ថា​ហួស​សម័យ មាន​ថ្ម​ខ្សោយ និង​មាន​តម្លៃ​ថ្លៃ​ទៀត​ផង។

រូបភាព​ទី​មួយ Xiaomi បាន​ប្រៀប​ធៀប​ iPhone SE ស៊េរី​ថ្មី ជា​មួយ​នឹង​ស្មាតហ្វូន​របស់​ខ្លួន​ដែល​រៀប​នឹង​ប្រកាស​ចេញ​ឆាប់ៗ។ iPhone SE ​ប្រើ​អេក្រង់​ទំហំ ៤,៧អ៊ីញ មាន​​ស៊ុម​អេក្រង់​លើ​ក្រោម​កម្រាស់​​ក្រាស់ ខណៈ​ដែល​ស្មាតហ្វូន​ដទៃ​​ភាគ​ច្រើន​លើ​ទីផ្សារ​​ដើរ​តាម​ទំនោរ​រចនាបថ​អេក្រង់​លាត​មាន​ស៊ុម​អេក្រង់​ស្ដើង ធ្វើ​ឲ្យ​ការ​ឌីហ្សាញ​របស់ iPhone SE ថ្មី​មើល​ទៅ​ហួស​សម័យ។

រូបភាព​ទី​ពីរ​​គឺ​មាន​ឌឺដង​អំពី​ទំហំ​ថ្ម​របស់ iPhone SE ដោយ​ដាក់​ប្រៀប​ធៀប​នឹង​ថាមពល​ថ្ម​​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន។ iPhone SE មាន​ថ្ម​ទំហំ ១៨២១ mAh ដូច​គ្នា​នឹង iPhone 8។ អ្នក​ប្រើ​ប្រាស់​ភាគ​ច្រើន​យល់​ស្រប​ថា​ថ្ម​នេះ​មាន​ទំហំ​តូច​ខ្លាំង ខណៈ​ដែល​ស្មាតហ្វូន​ដទៃ​មាន​ថ្ម​ធំ​លើស​នេះ​ពីរ​ដង ឬ​រហូត​ដល់​ ៣ដង​ឯណោះ។

ការ​បង្ហោះ​របស់ Xiaomi មួយ​នេះ គឺ​ទទួល​បាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​គ្នា ​ហើយ​វា​អាច​ទទួល​បាន​ការ​ចុច​ React ដល់​ជាង ១,៤ម៉ឺនដង និង ២,៧ ពាន់ Share គិត​ត្រឹម​បច្ចុប្បន្ន៕​​​​

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់