• 2020-04-28 02:09:24
  • ព័ត៌មាន

Audi A6 ទើបចេញថ្មី ជិះ១០០គ.ម៉ ស៊ីសាំងតែ ២លីត្រ

  • 2020-04-28 02:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ ក្រុមហ៊ុន Audi បានបញ្ចេញរថយន្ត A6 Avant ប្រភេទសន្សំសំចៃ ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ហៅថា 55 TFSI e quattro។

រថយន្ត A6 Avant 55 TFSI e quattro នេះ បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TFSI និងម៉ូទ័រអគ្គិសនីមួយ ព្រមទាំងអាគុយកម្លាំង ១៤,១គីឡូវ៉ាត់ម៉ោងមួយផងដែរ។ ជាលទ្ធផល រថយន្តនេះមានកម្លាំងសរុប ៣៦២សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោង បើប្រើថាមពលអគ្គិសនីសុទ្ធ (EV Mode)។

ជាមួយគ្នានេះ កម្លាំងអាគុយ ១៤,១គីឡូវ៉ាត់ម៉ោង អាចឲ្យ A6 Avant ខាងលើ បើកបរដោយថាមពលអគ្គិសនិសុទ្ធចម្ងាយ ៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញ និងមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ២លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។

ក្រៅពីសន្សំសំចៃ វាមានបំពាក់ចង្កៀងមុខប្រភេទ Matrix LED, យ៉ាន់ Alloy ១៩អ៊ីញ, បូម Sport Suspension និង កុងទ័រឌីជីថល Audi Virtual Cockpit ជាដើម។ រថយន្ត A6 Avant 55 TFSI e quattro ត្រូវបានដាក់ក្នុងតម្លៃចាប់ពី ៧៧ ៨០០ដុល្លារ ក្នុងប្រទេសអាល្លឺម៉ង់៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់