• 2020-04-28 01:57:26
  • ព័ត៌មាន

ហេតុផលដែលលេង Age of Empires ជាមួយម៉ាស៊ីន ភាគច្រើនតែងចាញ់

  • 2020-04-28 01:57:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​ធ្លាប់​លេង​ Age of Empires ច្បាស់​ជា​ដឹង​ហើយ​ថា​ពេល​លេង​ជា​មួយ​ម៉ាស៊ីន​​គឺ​មិន​ងាយ​ឈ្នះ​នោះ​ទេ ប្រសិន​បើ​មិន​ប្រើ​ប្រាស់​នូវ​ "Cheat Code”។ នេះ​ក៏​ដោយ​សារ​តែ​ AI របស់ Age of Empires ​ក៏​​មាន​ Cheat ដែរ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​វិបសាយ​ PCGamesN លោក​​ Adan Isgreen ដែល​ជា​អ្នក​ដឹកនាំ​ការ​ផលិត​ហ្គេម​ AoE ជា​ច្រើន​ស៊េរី​ បាន​ឲ្យ​ដឹង​ថា​ AI ក្នុង​ហ្គេម​ AoE ស៊េរី​ចាស់​គឺ​អាច​ទទួល​បាន​ស្បៀង​ឥត​ដែន​កំណត់​លើស​ពី​ Player ធម្មតា ដោយ​មិន​ចាំ​បាច់​ប្រមូល​ស្បៀង​នោះ​ឡើយ។

មួយ​ទៀត​គឺ​វា​អាច​មើល​ឃើញ​ផែនទី​ទាំង​មូល​បាន​ច្បាស់។​ ដូច​នេះ AI មិន​ចាំ​បាច់​​លប​មើល​ មិន​បាច់​ធ្វើ​អ្វី​ទាំង​អស់​ក៏​អាច​ដឹង​ថា​ Player កំពុង​ធ្វើ​អ្វី ហើយ​វា​អាច​បង្កើត​យុទ្ធសាស្ត្រ​ដើម្បី​ទប់​ទល់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​​តាម​រយៈ​អ្វី​ដែល​វា​មើល​ឃើញ​បាន។

យ៉ាងណាក្ដី​ពេល​ចេញ​ Age of Empires II: Definitive Edition ក្រុម​ការងារ​ផលិត​បាន​​កែ​សម្រួល​លើ AI មិន​ឲ្យ​មាន​អនុភាព​ខ្លាំង​ដូច​មុន​ទៀត​​ឡើយ។ ក្រុម​ការងារ​បាន​កែ​សម្រួល​លើ​ការ​ទទួល​បាន​ស្បៀង​ ដោយ AI ត្រូវ​ស្វែង​រក​ស្បៀង​ដូច Player ធម្មតា និង​មិន​អាច​មើល​​ធ្លុះ​ផែនទី​ទៀត​នោះ​ទេ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់