• 2020-04-28 01:33:32
  • ព័ត៌មាន

ការផលិត iPhone 12 ត្រូវពន្យារពេលមួយខែ

  • 2020-04-28 01:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​លើក​ពេល​ផលិត​ទ្រង់ទ្រាយ​ធំ​នៃ iPhone 12 រយៈពេល​មួយ​ខែ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ The Wall Street Journal។ វា​មាន​ន័យ​ថា iPhone 12 ទំនង​ជា​ចេញ​លក់​យូរ​ជាង​ធម្មតា អាច​​អូស​បន្លាយ​ដល់​ចុង​ខែ​តុលា។

ការ​ចុះ​ផ្សាយ​របស់ WSJ ​គឺ​ក្រោយ​មួយ​សប្ដាហ៍​នៃ​ការ​ចេញ​ផ្សាយ​របស់​លោក Ming-Chi Kuo ដែល​លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ការ​ផលិត iPhone 12 ត្រូវ​ពន្យារ​ពេល​មួយ​ខែ។ WSJ បាន​ឲ្យ​ដឹង​​ដែរ​ថា​ Apple បាន​កាត់​បន្ថយ​ការ​ប៉ាន់​ស្មាន​លើ​ចំនួន​ផលិត​ចាប់​ពី​ខែ​កក្កដា ដល់​ចុង​ឆ្នាំ ២០២០ នេះ ប្រមាណ ២០%។

iPhone 12 នឹង​ជា​ការ​ផ្លាស់​ប្ដូរ​ធំ​មួយ​​សម្រាប់ iPhone ចាប់​តាំង​ពី​ម៉ូដែល iPhone X ចេញ​ឆ្នាំ ២០១៧។ វា​នឹង​មាន​នាំ​មក​នូវ​ការ​ឌីហ្សាញ​ស្រដៀង​នឹង iPhone 4 ហើយ​មាន​រហូត​ដល់ ៤ ប្រភេទ​ផ្សេង​គ្នា​ មាន​​មួយ​ប្រភេទ​អេក្រង់​ទំហំ ៥,៤អ៊ីញ ពីរ​ប្រភេទ​អេក្រង់ ៦,១អ៊ីញ និង​មួយ​ប្រភេទ​អេក្រង់ ៦,៧អ៊ីញ។ iPhone ទាំង​បួន​នឹង​មាន​បំពាក់​សេវា 5G ហើយ​មាន​ប្រើ​អេក្រង់ OLED ទាំង​អស់៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់