• 2020-04-27 04:48:43
  • ព័ត៌មាន

Hacker អាចវាយលុកតាមកម្មវិធីកម្ចាត់មេរោគល្បីៗ ចូលមកលុបឯកសារ ឬធ្វើឲ្យគាំងកុំព្យូទ័របាន

  • 2020-04-27 04:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិតនៅ RACK911 Labs បានបង្ហាញថា ភាពចន្លោះប្រហោងក្នុងកម្មវិធីកម្ចាត់មេរោគល្បីៗ ចំនួន២៨ មានដូចជា Microsoft Defender, McAfee Endpoint Security និង Malwarebytes ជាដើម អាចឲ្យអ្នកវាយប្រហារបញ្ជូលមេរោគ Malware ក្នុងកុំព្យូទ័ររបស់លោកអ្នកបាន។

ការវាយប្រហារនេះមានឈ្មោះថា Symlink Race ហើយវាអាចឲ្យអ្នកវាយប្រហារលុបឯកសារ ដែលប្រើដោយកម្មវិធីកម្ចាត់មេរោគ ឬ Operating System ដែលជាលទ្ធផលធ្វើឲ្យកុំព្យូទ័រគាំងធ្វើអ្វីមិនកើត។

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍ថា ក្រុមហ៊ុនភាគច្រើន ហើយជាពិសេសក្រុមហ៊ុនធំៗបានធ្វើបច្ចុប្បន្នភាពកែសម្រួលបញ្ហានេះហើយ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនខ្លះ បានចេញផ្សាយណែនាំទាក់ទងនឹងបញ្ហានេះផងដែរ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមណែនាំលោកអ្នកប្រើប្រាស់ទាំងអស់ គួរតែធ្វើបច្ចុប្បន្នភាពទាក់ទងនឹងសុវត្ថិភាពនេះឲ្យបានរហ័ស ដើម្បីជៀសវាងការវាយប្រហារដែលធ្វើឲ្យកុំព្យូទ័រឈប់ដំណើរការ ក៏ដូចជាដើម្បីការពារទិន្នន័យក្នុងប្រព័ន្ធកុំព្យូទ័ររបស់លោកអ្នក៕

ប្រភព ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

អត្ថបទ៖ សេង ឡុង

មតិយោបល់