• 2020-04-27 04:11:00
  • ព័ត៌មាន

ស្មាតហ្វូន V19 ជិតចេញលក់ហើយ មកដឹងចំណុចពិសេសៗតើ​មាន​អ្វីខ្លះ?

  • 2020-04-27 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺផ្លូវដង្ហើមថ្មីនេះ យើងសង្កេតឃើញថា ការលក់ និងការផ្សព្វផ្សាយនានារបស់ទីផ្សារទូរសព្ទ្ ក្នុងប្រទេសកម្ពុជា និងទីផ្សារក្នុងតំបន់មានការថមថយមួយកម្រិតផងដែរ។ តែទោះយ៉ាងណា ការលេចឡើងនូវម៉ូឌែលថ្មីៗ របស់ក្រុមហ៊ុនទូរសព្ទនានាហាក់មិនថមថយឡើយ។

ក្នុងថ្ងៃនេះផ្ទាល់តែម្តង ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា បានជូនដំណឹងមកឲ្យបានដឹងថា ក្រុមហ៊ុន vivo នឹងធ្វើការដាក់បង្ហាញបញ្ចេញរូបរាងជាផ្លូវការរបស់ V19 ក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះយ៉ាងណា ព័ត៌មានលម្អិតអំពីតម្លៃ និង Spec មិនត្រូវបានបង្ហាញជូនឲ្យបានដឹងឡើយ ដោយក្រុមហ៊ុននឹងធ្វើការបង្ហើបម្ដងបន្តិចៗ និងទៅតាមផែនការដែលបានរៀបចំ។

V19 ជាប្រភេទទូរសព្ទដែលមានបច្ចេកវិទ្យាឈានមុខគេលើសឹងតែគ្រប់សមត្ថភាព ជាពិសេសក្រុមហ៊ុន ក៏​បានយកចិត្តទុកដាក់ជាខ្លាំងចំពោះកាមេរ៉ា ទាំងមុខ និងខាងក្រោយ។

ក្រុមហ៊ុនបានបង្ហើបប្រាប់តិចៗឲ្យដឹងជាមុនថា មុខងារពិសេសរបស់ម៉ូដែលចុងក្រោយ ក្នុងត្រកូល V នេះមានដូចជា អេក្រង់ Super AMOLED FHD Plus រចនាបថពិសេស និងមុខងារពិសេសមួយចំនួន (ក្រុមហ៊ុន សុំបង្ហាញប្រាប់តែប៉ុន្មានចំនុចប៉ុណ្ណោះសិន) ដូចជា៖

១.Super Night Selfie

លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និង សមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃនៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ដែលមានម្ដងក្នុងមួយជីវិត។

2.Super Night Portrait

រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹងចែងចាំងជានិច្ចនាពេលរាត្រី។

3.Selfie Soft Light Band

បំភ្លឺសម្រស់របស់លោ\កអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។

4.ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ

ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មីដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរស័ព្ទផ្សេងមានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះសម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើងនឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។

5.Art Portrait Video ក្លាយជា vlogger សម័យទំនើប៖

ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់ រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។

6.Ultra Stable Video

វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។

ចំពោះព័ត៌មានលម្អិតយ៉ាងណា ជាពិសេសសម្រាប់អ្នកដែលគាំទ្រម៉ូឌែលត្រកូល V សូមចូលទៅក្នុងផេកផ្លូវការរបស់ vivo ផ្ទាល់ ដើម្បីបានជ្រាបព័ត៌មានថ្មីៗ មុនគេអំពី V19៕

មតិយោបល់