• 2020-04-27 02:09:08
  • ព័ត៌មាន

កាមេរ៉ា iPhone SE ថ្មីធៀបនឹង iPhone 11/iPhone XR គុណភាពខុសគ្នាយ៉ាងណា?

  • 2020-04-27 02:09:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone SE ជា​ស្មាតហ្វូន​ថ្មី​ដំបូង​របស់​ Apple ប្រចាំ​ឆ្នាំ ២០២០ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ដោយ​សារ​មាន​តម្លៃ​ធូរ និង​សមត្ថភាព​ខ្លាំង​មិន​ចាញ់ iPhone តម្លៃ​ថ្លៃ។ ពេល​នេះ​គេ​បាន​យក iPhone SE /​iPhone 11 និង​ iPhone XR ​ប្រៀប​ធៀប​លើ​សមត្ថភាព​ថត​រូបភាព/វីដេអូ ដោយ​ចង់​​ ​​ដឹង​ថា​កាមេរ៉ា​របស់​ iPhone តម្លៃ​ធូរ​ថ្មី អាច​​ប្រកួតប្រជែង​​នឹង​ iPhone តម្លៃ​ខ្ពស់​ជាង​វា​ឬ​អត់?

គួរ​ដឹង​ iPhone ទាំង​បី​គឺ​មាន​បំពាក់​កាមេរ៉ា​មេ​ទំហំ ១២MP ដូច​គ្នា ដែល​សុទ្ធ​តែ​មាន​ Aperture f/1.8 និង​មាន​មុខងារ​រក្សា​លំនឹង OIS ជា​មួយ​នឹង​ Phase Detection Autofocus។ iPhone 11 មាន​កាមេរ៉ា​លើស​គេ​មួយ​គ្រាប់​ដែល​ជា​ប្រភេទ Ultra-Wide ទំហំ ១២MP។ កាមេរ៉ា​ក្រោយ​របស់​ស្មាតហ្វូន​ទាំង​បី​សុទ្ធ​តែ​មាន​សមត្ថភាព​ថត​វីដេអូ​ដល់​កម្រិត 4K/60fps។

ចំណែក​កាមេរ៉ា​មុខ​វិញ នៅ​លើ iPhone SE និង iPhone XR ប្រើ​កាមេរ៉ា​ទំហំ ៧MP ដូច​គ្នា មាន Aperture f/2.2 ហើយ​ iPhone 11 ប្រើ​កាមេរ៉ា​ទំហំ ១២MP មាន Aperture f/2.2 ដែល​ iPhone 11 អាច​ថត​វីដេអូ​ Selfie បាន​ដល់ 4K/60fps ខណៈ iPhone ពីរ​ទៀត​បាន​ត្រឹម​​កម្រិត 1080p ប៉ុណ្ណោះ។

ការ​ប្រៀប​ធៀប​មាន​ចែក​ចេញ​ជា​ដំណាក់​កាល​ផ្សេង​គ្នា​ ដែល​ដំបូង​គឺ​ការ​ថត​វីដេអូ​, ការ​ថត​រូប​ពេល​ថ្ងៃ, ការ​ថត​រូប​នៅ​ទី​ងងឹត, ការ​ថត​ Ultra-Wide, ការ​ថត​វីដេអូ​​ល្បឿន​យឺត, ការ​ថត​វីដេអូ​ប្រើ​កាមេរ៉ា​មុខ​, និង​ការ​ថត​រូប​ Selfie ផង​ដែរ។ ចង់​ដឹង​ថា​គុណភាព​កាមេរ៉ា​ទាំង​បី ខុស​គ្នា​កម្រិត​ណា​ ទស្សនា​វីដេអូ​ខាង​ក្រោម ៖​

អត្ថបទ៖ សុខហេង

មតិយោបល់