• 2020-04-24 07:05:26
  • ព័ត៌មាន

Xiaomi ​ត្រៀម​ប្រកាស​ថេបប្លែត​កាមេរ៉ា 48MP អេក្រង់​ល្បឿន 90Hz ​តម្លៃ​មិន​ដល់ ៣០០ ដុល្លារ

  • 2020-04-24 07:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ខកខាន​ប្រលូក​ក្នុង​ទីផ្សារ​ថេបប្លែត​អស់​រយៈ​ពេល​ ២ ឆ្នាំ តាម​ដំណឹង​ចុងក្រោយ​នេះ ​ក្រុមហ៊ុន Xiaomi ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​អតិថិជន​មាន​ការ​សាទរ​ជា​ខ្លាំង។

ផ្ទាំង​ផ្សព្វផ្សាយ​ច្បាស់ការ​មួយ​បាន​បង្ហាញ​ពី​ថេបប្លែត Redmi (ស្លាកយីហោ​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ Xiaomi) ​ដែល​មាន​ Specs ម៉ាស៊ីន​កប់ អម​តម្លៃ​ធូរ​មិន​ដល់ ៣០០ ដុល្លារ។

ម៉ូឌែល​នេះ​ឈ្មោះ Redmi Pad 5G ​ត្រៀម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ២៧ ​មេសា​ខាង​មុខ។ បំពាក់​នូវ​អង្គ​គណនា Snapdragon 765G អាច​គាំទ្រ​អ៊ីនធឺណិត​ល្បឿន​លឿន 5G និង​មាន​ល្បឿន​អេក្រង់ Refresh Rate 90Hz អម​ប្រព័ន្ធ​សាក​ថ្ម​រហ័ស​កម្លាំង ៣០ វ៉ាត់ បន្សំ Speaker ៤ គ្រាប់​និង​កាមេរ៉ា​មេ​ទំហំ 48MP នៅ​ខាង​ក្រោយ។

តម្លៃ​ច្បាស់ការ​របស់​វា គឺ​ថ្លៃ​ប្រមាណ ១ ៩៩៩ យន់​ឬ​ខ្ទង់ ២៨២ ដុល្លារ​អាមេរិក​ តែ​ប៉ុណ្ណោះ។ Redmi Pad 5G ក៏​នឹង​ប្រកាស​ព្រម​គ្នា​ជាមួយ​ស្មាតហ្វូន Mi 10 Youth នៅ​ថ្ងៃ​ទី ២៧ មេសា​ខាង​មុខ៕

អានអត្ថបទ:

ប្រភព៖ techxcite ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់