• 2020-04-23 07:19:41
  • ព័ត៌មាន

Land Rover ចេញឡានមួយម៉ូដែលទៀត ជិះ១០០គ.ម៉ ស៊ីសាំងមិនដល់២លីត្រ

  • 2020-04-23 07:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Jaguar Land Rover បានប្រកាសរថយន្តដំណើរការដោយម៉ាស៊ីន Plug-in Hybrid ថ្មីមួយម៉ូដែលទៀត គឺ Discovery Sport P300e។

រថយន្ត Discovery Sport P300e បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៩៧សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីមួយកម្លាំង ១០៧សេះ ព្រមទាំងអាគុយ Hybrid កម្លាំង ១៥គីឡូវ៉ាត់ម៉ោង ធ្វើឲ្យវាមានកម្លាំងសរុប ៣០៤សេះ។

SUV នេះ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៦វិនាទី។ មិនតែប៉ុណ្ណោះ វាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធ ចម្ងាយ ៦២គីឡូម៉ែត្រ ហើយអាចសាកភ្លើងពី ០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

Discovery Sport P300e មានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ១,៦លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ មិនទាន់បានប្រកាសពីតម្លៃ និងថ្ងៃចេញលក់របស់វានៅឡើយទេ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់