• 2020-04-22 09:01:24
  • ព័ត៌មាន

ទីបំផុតចេញពិន្ទុកាមេរ៉ា Galaxy S20 Ultra វាយតម្លៃដោយ DxOMark

  • 2020-04-22 09:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ជំនាញ​វាយ​តម្លៃ​សមត្ថភាព​ផលិត​រូប​​នៃ​​ឧបករណ៍​អេឡិចត្រូនិក​ DxOMark បាន​បង្ហាញ​ចេញ​លទ្ធផល​ពី​ការ​វាយ​តម្លៃ Galaxy S20 Ultra ក្រោយ​អូស​បន្លាយ​អស់​ជា​យូរ។ ការ​អូស​បន្លាយ​នេះ​អាច​ជា​រឿង​ល្អ ព្រោះ​ចាប់​តាំង​ពី​ខែ​មីនា​មក Samsung បាន​បញ្ចេញ​ការ​អាប់ដេត​មួយ​ចំនួន​ដើម្បី​ពង្រឹង​សមត្ថភាព​កាមេរ៉ា​ត្រកូល Galaxy S20។

ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​អស់​ជា​ច្រើន​ប្រភេទ DxOMark បាន​ផ្ដល់​ពិន្ទុ​​ខ្ពស់​ដល់ ១៣២ ពិន្ទុ​លើ​ការ​ថត​រូប​សន្លឹក ប៉ុន្តែ​សម្រាប់​ការ​ថត​វីដេអូ​វិញ​ទទួល​បាន​ពិន្ទុ​ត្រឹម ១០២ ពិន្ទុ សម្រាប់​ពិន្ទុ​សរុប ១២២ ពិន្ទុ ធ្វើ​ឲ្យ​ Galaxy S20 Ultra ស្ថិត​នៅ​តំណែង​លេខ ៦ ជា​មួយ​នឹង Honor V30 Pro។

DxOMark បាន​លើក​សរសើរ​លើ​​រូបភាព​ផលិត​ចេញ​ពី Galaxy S20 Ultra ដោយ​មាន​ពណ៌​​​រស់​រវើក, មាន​ Dynamic Range ទូលាយ​ និង​សមត្ថភាព​គ្រប់គ្រង​គ្រាប់​ Noise សឹង​តែ​​ល្អ​ដាច់​គេ។ ចំណែក​កាមេរ៉ា Ultra-Wide វិញ​គឺ​ស្ថិត​នៅ​កម្រិត​ឈាន​មុខ​គេ​មួយ។

អ្វី​ដែល​ជា​ចំណុច​ខ្សោយ​របស់ S20 Ultra គឺ​សមត្ថភាព​ Autofocus ពេល​ស្ថិត​នៅ​កន្លែង​មាន​ពន្លឺ​ទាប​ ដែល​​​ចាប់ Focus យឺត​ជាង​គូ​ប្រជែង។ គួរ​ដឹង​ថា​កាមេរ៉ា​មេ ១០៨MP គឺ​មិន​មាន​​មុខងារ Dual Pixel AF ដូច​ជា​កាមេរ៉ា​មេ ១២MP ​លើ Galaxy S10 ឡើយ៕​​​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់