• 2020-04-22 06:51:30
  • ព័ត៌មាន

Facebook សម្រេចព្រមតាមវៀតណាម ក្រោយរងសម្ពាធជាច្រើនខែ

  • 2020-04-22 06:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​សម្រេច​យល់​ព្រម​តាម​​ការ​​ទាមទារ​របស់​រដ្ឋាភិបាល​វៀតណាម ដែល​សុំ​ឲ្យ​បង្កើន​ការ​​​​បិទបាំង​នូវ​ការ​បង្ហោះ​ប្រឆាំង​រដ្ឋាភិបាល​ បន្ទាប់​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​គ្រប់​គ្រង​ដោយ​រដ្ឋ​វៀតណាម បាន​កៀប​សង្កត់​លើ​ការ​ចូល​ប្រើ Facebook នៅ​វៀតណាម។ នេះ​បើ​តាម Reuters បាន​ចុះ​ផ្សាយ​នា​ថ្ងៃ​អង្គារ។

ផ្អែក​តាម​ Reuters បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម បាន​ចាប់​ផ្ដើម​បើក​ការ​វាយ​ប្រហារ​លើ​ការ​​ចូល​ប្រើ Facebook របស់​អ្នក​ប្រើ​ក្នុង​ស្រុក ដែល​បាន​ប៉ះពាល់​ដល់​ Server របស់ Facebook រយៈពេល ៧ សប្ដាហ៍ ចាប់​ពី​ខែ​កុម្ភៈ ដល់​ដើម​ខែ​មេសា។ ប្រភព​មួយ​​និយាយ​ថា​យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​លើ Facebook ឲ្យ​​បង្កើន​កិច្ច​សហការ​ក្នុង​ការ​បិទបាំង​​ការ​បង្ហោះ​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​វៀតណាម។

នា​​អំឡុង​ពេល​នេះ ​ស្ថាប័ន​សារព័ត៌មាន​រដ្ឋ និង​​ក្រុមហ៊ុន​ទូរគមនាគមន៍​បាន​​បំភ័ន្ត​ភ្នែក​មហាជន​ថា​ការ​មិន​អាច​ភ្ជាប់​ជា​មួយ Facebook បាន​គឺ​ដោយ​សារ​តែ​បញ្ហា​ទាក់ទង​នឹង​ខ្សែកាប​អ៊ីនធឺណិត​នៅ​បាត​សមុទ្រ។

Facebook បាន​បញ្ជាក់​ទៅ​កាន់ Reuters ថា​​​ខ្លួន​​បាន​សម្រេច​យប់​​ព្រម​​ធ្វើ​ការ​រឹតត្បិត​ការ​ចូល​មើល​​ការ​បង្ហោះ​ណា​ដែល​​រដ្ឋាភិបាល​វៀតណាម ចាត់​ទុក​ថា​ល្មើស​នឹង​ច្បាប់៕

ប្រភព៖ Gizmodo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់