• 2020-04-22 04:45:43
  • ព័ត៌មាន

ស្មាតហ្វូនអេក្រង់90Hz តម្លៃក្រោម ៣០០ដុល្លារ មានលក់នៅកម្ពុជាជាផ្លូវការ

  • 2020-04-22 04:45:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

realme ដែល​ម៉ាក​យីហោ​ស្មាតហ្វូន​​​រីក​លូតលាស់​លឿន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​បាន​ប្រកាស​លក់​ជា​ផ្លូវ​ការ​នូវ​ស្មាតហ្វូនrealme 6 និងrealme 6 Pro សម្រាប់​ទីផ្សារ​កម្ពុជា។

realme 6

ស្មាតហ្វូនទាំងពីរ realme 6 និង realme 6 Pro ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់ 90Hz ប្រភេទUltra Smooth Display កាមេរ៉ា​ក្រោយAIបួន​គ្រាប់​ទំហំ 64MP, ការ​សាក​ថ្ម​ល្បឿនលឿន 30W (សាកពេញ១០០%ប្រើពេលតែពេល ៦០នាទី) និង​ realme UI ផ្អែក​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10 ជាមួយ​នឹង​មុខងារ​ពិសេសៗ​ថ្មីៗ។

realme 6 បំពាក់​ដោយ​បន្ទះឈីប MediaTek Helio G90T SoC ដែល​មាន​សមត្ថភាព​ខ្ពស់​​ហើយ​មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌​ Comet White និងពណ៌ Comet Blue។ ចំណែក​ realme 6 Pro មានពីរពណ៌សំរាប់ជ្រើសរើសគឺពណ៌ Lightning Blue និងពណ៌ Lightning Red។

realme 6 Pro គឺជាស្មាតហ្វូនដំបូងបង្អស់ នៅលើពិភពលោកដែលបានបំពាក់នូវកាមេរ៉ាសរុបចំនួន៦គ្រាប់ រួមមានកាមេរ៉ាមុំទូលាយខាងមុខចំនួន២គ្រាប់ និងកាមេរ៉ាក្រោយ៤គ្រាប់ទំហំ64MP មានសមត្ថភាពពង្រីក hybrid zoom រហូតដល់ទៅ២០ដង។

នៅ​ក្នុង​ព្រឹត្តិការណ៍​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច​ដែល​យើង​បាន​ឃើញ​នេះ មិន​ត្រឹម​តែ​មាន​ការ​សម្ដែង​ពី​តំណាង​ទូត​សុឆន្ទៈ​របស់ realme លោកG-Devithតែ​ប៉ុណ្ណោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត​ realme ក៏​បាន​អញ្ជើញ Gaming KOLsដែល​មាន​ប្រជាប្រិយភាព ដើម្បី​ប្រើប្រាស់ realme 6 សម្រាប់​លេង​ហ្គេម MLBBផ្ទាល់​នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ។ ជាមួយ​នឹង​បន្ទះ​ឈីប​ដ៏​ខ្លាំងក្លា និង​អេក្រង់ 90Hz យ៉ាង​រលូន realme 6 គឺ​ជា​ទូរសព្ទ​ដែល​ត្រូវ​បាន​ណែនាំ​ជា​ផ្លូវ​ការ​សម្រាប់ MLBB MSC នៅ​ឆ្នាំ​នេះ។

ចំណុច​ទាក់ទាញ​មួយ​ចំនួន​លើ​ realme 6 series មាន​ដូច​ជា ៖

១. ម៉ាស៊ីន​ដំណើរ​ការ​ដ៏​មាន​អានុភាព​សម្រាប់​ការលេងហ្គេម

realme 6 បំពាក់​ដោយ​បន្ទះ​ឈីប MediaTek Helio G90T ដែល​​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ពិសេស​ដើម្បី​ក្លាយ​ជា​ស្នូល​នៃ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​លេង​​ហ្គេម​នៅ​លើ​ទូរសព្ទដៃ។ ម៉ាស៊ីន​ដំណើរ​ការ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ឈីប12nm ធ្វើ​ឱ្យ​វា​កាន់​តែ​មាន​ថាមពល​និង​ប្រសិទ្ធភាព។ ជាមួយ​នឹង​ការ​រួម​បញ្ចូល​គ្នា​នូវ​ការ​អាប់ដេត​ចុង​ក្រោយ​បង្អស់​នៃ CPU GPU RAMដ៏​លឿន​អស្ចារ្យ និង​AIដែល​មាន​អានុភាព អាច​ឲ្យ​ realme 6 នាំ​មក​នូវ​បទពិសោធន៍​យ៉ាង​រលូន​ដល់​អ្នក​និយម​លេង​ហ្គេម​តាម​ទូរសព្ទដៃ។

សម្រាប់ realme 6 Pro វា​គឺ​ជា​ស្មាតហ្វូន​ដំបូង​បង្អស់​លើ​ពិភពលោក​ដែល​បាន​បង្ហាញ​ខ្លួន​ជា​មួយឈីប Qualcomm​ Snapdragon 720G ។ ម៉ាស៊ីន​ដំណើរ​ការ​នេះ​ត្រូវ​បា​ន​ផលិត​ដោយ​ប្រើ​ឈីប 8nm កម្រិត​ខ្ពស់​ធ្វើឱ្យវាកាន់តែមានថាមពល និងប្រសិទ្ធភាព។

២. ការសាកថ្មល្បឿនលឿន៖

​ការ​សាកថ្ម​ល្បឿន​លឿន30W ​អាច​សាក​ថ្ម​ទំហំ​ 4300mAh របស់ realme ​បានពេញក្នុងរយៈពេលត្រឹមតែ ៦០​នាទីប៉ុណ្ណោះ។ សូម្បី​តែ​ពេលលេងហ្គេមធំៗក៏ដោយក៏ការសាកថ្មល្បឿនលឿន30Wអាចសាករហូតដល់ 55% ដោយប្រើពេលត្រឹមតែ60នាទីប៉ុណ្ណោះ។

៣. បទ​ពិសោធន៍​នៃ​ការ​មើល​ឃើញ​ដ៏អស្ចារ្យ៖

realme 6 មានអេក្រង់ទំហំ ៦,៥អ៊ីញ ប្រភេទ90Hz Ultra Smooth Display ដែលមានកំរិត Refresh Rate 90Hzនិងអត្រា Sampling Rate 120Hzដែលជាលទ្ធផលផ្តល់នូវបទពិសោធន៍មើលឃើញច្បាស់ និងរលូនជាមួយរាល់ការអូសអេក្រង់។ ជាមួយនឹងសមាមាត្រអេក្រង់ និងតួខ្លួនយ៉ាងពិសេស realme 6 នាំមកជូនអ្នកនូវបទពិសោធន៍មើលឃើញដ៏អស្ចារ្យ។ បន្ទះបង្ហាញនេះក៏ត្រូវបានបំពាក់ដោយដោយកញ្ចក់ Corning Gorilla Glass 3 សម្រាប់ការការពារឲ្យប្រសើរជាងមុន។

ចំណែក​ realme 6 Pro មានអេក្រង់ទំហំ ៦,៦អ៊ីញ ប្រភេទ90Hz Ultra Smooth Display ដែលមានអត្រា Refresh Rate 90Hz និងអត្រា Sampling Rate 120Hz សម្រាប់បទពិសោធមើលឃើញកាន់តែប្រសើរ។ បន្ទះបង្ហាញនេះក៏ត្រូវបានបំពាក់ដោយកញ្ចក់ Corning Gorilla Glass 5 សម្រាប់ការការពារកាន់តែប្រសើរ។ វាក៏មានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសដូចជា punch hole light effect ការពារភ្នែក ម៉ូដពណ៌ផ្ទាល់ខ្លួន និងប្រព័ន្ធ OSIE។

៤. កាមេរ៉ាដ៏ខ្លាំងក្លា៖

ជាមួយកាមេរ៉ាមុខយ៉ាងច្បាស់ 16MP នឹងបំពេញ​តម្រូវ​ការ Selfie ជាមួយនឹង Aperture f/2.0 គាំទ្រម៉ូដបង្កើនសម្រស់បែបឆ្លាតវៃ រូបភាពបែបព្រិលផ្ទៃខាងក្រោយ​ជា​ដើម។ វាបំពាក់មកជាមួយលក្ខណៈពិសេសដែលអាចសម្គាល់ភេទ ប្រភេទស្បែក និងទម្រង់មុខ ហើយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប Selfie បានយ៉ាងងាយស្រួលដែលបង្ហាញពីពណ៌ស្បែកធម្មជាតិ។

realme 6 ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរដែលមានបំពាក់កាមេរ៉ាក្រោយចំនួនបួនគ្រាប់ កាមេរ៉ាគោលទំហំ 64MP ឡេនទូលាយ119ដឺក្រេទំហំ8MP និងម៉ាក្រូលែន និងលែនបញ្ឈរសខ្មៅ។ ចុចតែមួយដងគឺគ្រប់គ្រាន់សម្រាប់ការប្តូរទៅម៉ូដមុំទូលាយដែលធ្វើឱ្យអ្នកប្រើប្រាស់អាចចាប់យករូបភាពទេសភាពកាន់តែអស្ចារ្យ និងបានផ្ទៃកាន់តែធំ។ លែនម៉ាក្រូនឹងជួយឱ្យអ្នកប្រើប្រាស់អាចថតរូបភាពកាន់តែជិត និងស្វែងយល់ពីភាពស្រស់ស្អាតនៃពិភពមីក្រូជាមួយនឹងចម្ងាយជិតរហូតដល់4cm។

realme 6 Pro ភ្ជាប់មកជាមួយកាមេរ៉ា​មុខ​ភ្លោះដែលកាមេរ៉ាគោលទំហំ16MP ជាមួយនឹងIMX471 និងកាមេរ៉ាប្លង់ទូលាយ8MP ថតបាន105ដឺក្រេ។ អាចថត​ធំជាងពេល​មុន​បាន ២,៥ ដង​ និងជាមួយការកែតម្រូវទ្រង់ទ្រាយគែម ហើយវាអាចសម្គាល់មុខ និងបង្កើនប្រសិទ្ធិភាពលើផ្ទៃមុខនៅពេលដែលអ្នកថតនៅគែមនៃរូបថត។

realme 6 Pro ក៏មានបំពាក់នូវបច្ចេកវិទ្យា flagship ស៊េរីចុងក្រោយផងដែរដែលបំពាក់ដោយកាមេរ៉ាភ្លោះដែលមានកាមេរ៉ាក្រោយចំនួនបួនគ្រាប់ និងមានកាមេរ៉ាគោលទំហំ 64MP លែនពង្រីក20x (hybrid zoom)ទំហំ12MP កាមេរ៉ាប្លង់ទូលាយ119ដឺក្រេទំហំ8MP និងលែនម៉ាក្រូ។ នៅក្នុង realme 6 Pro មានបំពាក់នូវ Nightscape 3.0 ដែលត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងទម្រង់កាមេរ៉ានិង Ultra Nightscape Mode ។

៥. ចំណុចប្រទាក់ដ៏អស្ចារ្យ

realme UI ដែលផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 10 ត្រូវបានបង្កើតឡើងយ៉ាងល្អសម្រាប់បទពិសោធដំណើរការរបស់ Android សម្រាប់អ្នកប្រើប្រាស់។ realme UI ត្រូវបានធ្វើឱ្យទាន់សម័យជាមួយនឹងលក្ខណៈពិសេសថ្មីដែលរួមមានDocVault ដែលជាមធ្យោបាយងាយស្រួល និងរហ័សសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាក្នុងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន និងឯកសាររដ្ឋាភិបាល។ Soloop ដែលជាឧបករណ៍ដ៏ឆ្លាតវៃកម្រិតជំនាញសម្រាប់កែសំរួលវីដេអូខ្លី។

realme 6 កំពូលអេក្រង់90Hz ​ដាក់លក់ក្នុងតម្លៃត្រឹមតែ (8GB+128GB ) ២៨៩ដុល្លារ តែប៉ុណ្ណោះ រីឯ realme 6Pro អេក្រង់ 90Hz ដែលមានកាមេរ៉ាមុខ២គ្រាប់បង្កប់ក្រោមអេក្រង់ និងបំពាក់ដោយបន្ទះឈីប Snapdragon 720 ​ដាក់លក់ក្នុងតម្លៃត្រឹមតែ (8GB+128GB) ៣៤៩ដុល្លារ តែប៉ុណ្ណោះ។

ព័ត៌មានលំអិតសូមចុច ៖ https://www.facebook.com/realmeCambodia/

មតិយោបល់