• 2020-04-22 02:00:53
  • ព័ត៌មាន

ញាក់សាច់! ឡាន Lexus មួយគ្រឿង ដាក់លក់តម្លៃជិត១លានដុល្លារ

  • 2020-04-22 02:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Lexus LFA ដែលមានតួខ្លួនពណ៌ក្រូម៉េមួយគ្រឿង ត្រូវបានដាក់លក់នៅលើអនឡាញ ដោយវាទើបតែប្រើបាន ៨៧០គីឡូម៉ែត្រប៉ុណ្ណោះ។

ដោយសារតែការប្រើប្រាស់បានចម្ងាយតិចគីឡូបែបនេះ ធ្វើឲ្យវាស្ថិតនៅស្ថានភាពដូចថ្មីអីចឹង។ មិនតែប៉ុណ្ណោះ កាប៊ីនខាងក្នុងពណ៌ខ្មៅលាយក្រហមរបស់វា ក៏មើលទៅដូចជារថយន្តថ្មីផងដែរ។

រថយន្ត Lexus LFA ដែលផលិតត្រឹម ៥០០គ្រឿងនៅលើពិភពលោកនេះ បំពាក់ម៉ាស៊ីនចំណុះ ៤,៨លីត្រ ទំហំ ១០ស៊ីឡាំង មានកម្លាំង ៥៥២សេះ។ វាមានបំពាក់គ្រោងឆ្អឹងទម្ងន់ស្រាល និងតួខ្លួនជា Carbon Fiber ផងដែរ ដើម្បីធ្វើឲ្យមានទម្ងន់ស្រាល គឺត្រឹមតែ ១ ៥៨៧គីឡូក្រាមប៉ុណ្ណោះ។

ជាមួយនឹងកម្លាំងខ្លាំង ហើយមានតួខ្លួនស្រាលបែបនេះ រថយន្តស្ព័រជប៉ុន LFA អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៦វិនាទី ហើយអាចរត់ដល់ល្បឿនអតិបរមា ៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។ គួរឲ្យដឹងថា រថយន្ត Lexus LFA នេះត្រូវបានដាក់លក់ក្នុងតម្លៃ ៩៥៦ ៨៥៦ដុល្លារឯណោះ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់