• 2020-04-22 01:41:19
  • ព័ត៌មាន

ឡាន Evoque ប្រើម៉ាស៊ីន Plug-in Hybrid ទើបចេញថ្មី ស៊ីសាំងត្រឹម ១,៤លីត្រ/១០០គ.ម៉

  • 2020-04-22 01:41:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Jaguar Land Rover ទើបតែបានប្រកាសចេញនូវរថយន្ត Range Rover Evoque ដំណើរការដោយម៉ាស៊ីន Plug-in Hybrid ថ្មី។

វាបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៩៧សេះ ជាមួយនឹងម៉ូទ័រអគ្គិសនីមួយកម្លាំង ១០៧សេះ ព្រមទាំងអាគុយ Hybrid កម្លាំង ១៥គីឡូវ៉ាត់ម៉ោង ធ្វើឲ្យវាមានកម្លាំងសរុប ៣០៤សេះ។

រថយន្ត Range Rover Evoque ម៉ូដែល P300e នេះ អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៤វិនាទី។ មិនតែប៉ុណ្ណោះ វាអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦៦គីឡូម៉ែត្រ ហើយអាចសាកភ្លើងពី ០ ទៅ ៨០ភាគរយ ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។

អ្វីដែលរឹតតែពិសេស Evoque P300e ពិតជាសន្សំសំចៃខ្លាំង ដោយមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ១,៤លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។ យ៉ាងណាមិញ ក្រុមហ៊ុនរថយន្តអង់គ្លេសខាងលើ មិនទាន់បានប្រកាសពីតម្លៃ និងថ្ងៃចេញលក់របស់វានៅឡើយទេ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ carscoops ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់