• 2020-04-21 07:12:25
  • ព័ត៌មាន

ចុងខែនេះនឹងចេញមុខទូរសព្ទ 5G តម្លៃថោកជាងគេបំផុត

  • 2020-04-21 07:12:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Redmi K30 5G គឺ​ជា​ស្មាតហ្វូន 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត​មួយ​នា​ពេល​បច្ចុប្បន្ន​នេះ ដែល​មាន​លក់​រាយ​នៅ​ប្រទេស​ចិន​ក្នុង​តម្លៃ​ត្រឹម ១៩៩៩ យ័ន (ប្រមាណ ២៨៤ដុល្លារ)។ ប៉ុន្តែ​មើល​ទៅ​ Redmi ហាក់​ចង់​ឲ្យ​ទូរសព្ទ 5G មាន​តម្លៃ​ទាប​ជាង​នេះ។

ផ្អែក​តាម​ការ​ផ្ដល់​ដំណឹង​ពី Xiaomishka និង ITHome បាន​ឲ្យ​ដឹង​ថា​នា​ចុង​ខែ​មេសា​នេះ នឹង​មាន​ការ​បញ្ចេញ​នូវ Redmi K30i។ K30i នេះ​នឹង​​កាមេរ៉ា​មេ​ទំហំ​ ៦៤MP មក​ប្រើ​កាមេរ៉ា​ទំហំ ៤៨MP ជំនួស​វិញ។

ចំណែក​លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​របស់ Redmi K30i គឺ​មាន​​លក្ខណៈ​ស្រដៀង​នឹង Redmi K30 5G ដែរ។ នោះ​មាន​ន័យ​ថា​វា​មាន​បំពាក់​ឈីប Snapdragon 765G ដែល​ទ្រាំទ្រ​សេវា 5G, មាន​ថ្ម​ទំហំ ៤៥០០ mAh, អេក្រង់ LCD ដែល​មាន Refresh Rate 120Hz និង​កាមេរ៉ា​ក្រោយ​បួន​គ្រាប់។

Redmi K30i រំពឹង​ថា​នឹង​លក់​រាយ​ក្នុង​តម្លៃ​ត្រឹម ១៧៩៩ យ័ន (ប្រមាណ ២៥៤ដុល្លារ) ដែល​អាច​ឲ្យ​វា​ក្លាយ​ជា​​ទូរសព្ទ 5G ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​គេ​បំផុត​ប្រចាំ​ឆ្នាំ ២០២០។ ប៉ុន្តែ​​បើ​តាម​តម្រុយ​ពី ITHome បាន​ឲ្យ​ដឹង​ថា​ Xiaomi នឹង​បញ្ចេញ​ស្មាតហ្វូន​ 5G តម្លៃ​រឹត​តែ​ធូរ​នា​អំឡុង​ចុង​ឆ្នាំ ដោយ​នៅ​ខែ​មិថុនា​នឹង​មាន​ទូរសព្ទ 5G តម្លៃ ១៥៩៩ យ័ន (ប្រមាណ ២២៦ដុល្លារ) ហើយ​នៅ​ខែ​វិច្ឆិកា​នឹង​មាន​ទូរសព្ទ 5G តម្លៃ ៩៩៩ យ័ន (ប្រមាណ ១៤១ដុល្លារ) ត្រូវ​ប្រកាស​ចេញ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់