• 2020-04-21 01:16:59
  • ព័ត៌មាន

Facebook លុបចោលមិនខ្ចីទុក រាល់ការបង្ហោះអំពីការតវ៉ាសុំមិននៅក្នុងផ្ទះ

  • 2020-04-21 01:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​ធ្វើ​ការ​លុប​ចោល​ការ​បង្ហោះ​ដែល​ផ្សព្វផ្សាយ​អំពី​ការ​តវ៉ា​សុំ​មិន​នៅ​ដាច់​ដោយ​ឡែក​ដែល​​កំពុង​កើត​មាន​ឡើង​នៅ​ California, New Jersey និង Nebraska សហរដ្ឋអាមេរិក។

​​អ្នក​នាំ​ពាក្យ​ Facebook បាន​ប្រាប់ CNN ថា​ពួក​គេ​កំពុង​ពិភាក្សា​ជា​មួយ​រដ្ឋ​ចំនួន​បួន​ទៀត​រួម​មាន​ New York, Wisconsin, Ohio និង Pennsylvania ដើម្បី​កំណត់​ថា​ការ​តវ៉ា​ដែល​រៀប​ចំ​នៅ​ទីតាំង​​មាន​ល្មើស​នឹង​បទ​​បញ្ជា​​ដែល​តម្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ផ្ទះ​ឬ​អត់។

ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ​ការ​តវ៉ា​ប្រឆាំង​នឹង​បទបញ្ជាស្ថិតនៅក្នុងផ្ទះ និងវិធានការ​គម្លាត​សុវត្ថិភាព បានផ្ទុះឡើងជាបន្តបន្ទាប់ នៅតាមទីក្រុងនៃរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ដោយ​បាតុករ​ទាំង​អស់ បាន​អំពាវនាវ​ឱ្យ​​លុបចោលវិធានការទាំងនេះ មុនពេលកំណត់ គឺមុនថ្ងៃទី០៤ ខែឧសភា៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់