• 2020-04-20 09:16:04
  • ព័ត៌មាន

Galaxy S20 Ultra លក់បានច្រើនលើសរំពឹងទុក

  • 2020-04-20 09:16:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​តួលេខ​សរុប​នៃ​ចំនួន​លក់​ត្រកូល Galaxy S20 មិន​ដូច​អ្វី​ដែល​ក្រុមហ៊ុន​រំពឹង​​ទុក​ដោយ​សារ​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩ និង​បញ្ហា​មួយ​ចំនួន​ទៀត​មែន ប៉ុន្តែ​ Galaxy S20 Ultra ទំនង​ជា​លក់​បាន​ច្រើន​គួរ​សម។ ស្មាតហ្វូន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​ត្រកូល Galaxy S20 នេះ មាន​ការ​រាយការណ៍​ថា​ចំនួន​លក់​លើស​ការ​រំពឹង​ទុក។

ផ្អែក​តាម​របាយការណ៍​ថ្មី​ចេញ​ពី​កូរ៉េ​ខាង​ត្បូង បាន​ប៉ាន់​ស្មាន​ថា​ Samsung នឹង​អាច​លក់​ត្រកូល Galaxy S20 បាន​សរុប​​ប្រមាណ ២០លានគ្រឿង​នៅ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ ដែល​តួ​លេខ​នេះ​គឺ​តិច​ជាង​ការ​រំពឹង​​ទុក​របស់ Samsung ប្រមាណ ៤០%។ ចំនួន​លក់​នៃ Galaxy S20 Ultra ធ្លាប់​បាន​គេ​រំពឹង​ទុក​ពី​ដើម​ទី​ថា​នឹង​មាន​ចន្លោះ​ពី ៣,៥ ទៅ ៥,២៥ លាន​គ្រឿង។ យ៉ាងណាក្ដី​ពេល​នេះ​គេ​ប៉ាន់​ស្មាន​ថា S20 Ultra នឹង​អាច​លក់​បាន​លើស​ពី ៦ លាន​គ្រឿង។

ត្រកូល Galaxy S20 ចំនួន​ ២០​លាន​គ្រឿង​ដែល​​គេ​រំពឹង​ថា​លក់​បាន​ក្នុង​នោះ​មាន ៦លាន​គ្រឿង​​សម្រាប់​ Galaxy S20, ៨លាន​គ្រឿង​សម្រាប់ Galaxy S20+ និង ៦លាន​គ្រឿង​សម្រាប់ Galaxy S20 Ultra៕

ប្រភព៖ Sammobile ប្រែ​សម្រួល៖ សុខហេង

មតិយោបល់