• 2020-04-20 03:08:57
  • ព័ត៌មាន

វីដេអូស្ប៉ត Honda ថ្មី ថតនៅក្នុងផ្ទះសុទ្ធ!

  • 2020-04-20 03:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​សភាព​ដែល​ជំងឺ​កូវីដ​១៩​កំពុង​បន្ត​​រាតត្បាត​ខ្លាំង ​វា​បាន​ប៉ះពាល់​ដល់​​មុខ​ជំនួយ​របស់​ក្រុមហ៊ុន​ជា​ច្រើន រួម​មាន​​​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដែល​ផលិត​វីដេអូ​ពាណិជ្ជកម្ម​ផង​ដែរ។ យ៉ាងណាក្ដី​​ក្រុមហ៊ុន​ពាណិជ្ជកម្ម Memec Ogilvy នៅ​អាច​បន្ត​ការ​ផលិត​វីដេអូ​ពាណិជ្ជកម្ម​បាន ទោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ផ្ទះ​ក្ដី។

ក្រុមហ៊ុន​ Memec Ogilvy ត្រូវ​បាន​ក្រុមហ៊ុន​ Honda UAE ជួល​ឲ្យ​ថត​វីដេអូ​ពាណិជ្ជកម្ម​សម្រាប់​រថយន្ត​ Honda Civic ឆ្នាំ ២០២០ ដោយ​មាន​បច្ចេកទេស​ថត​ខុស​ពី​ធម្មតា។

វីដេអូ​ដែល​ផលិត​ដោយ​ Memec Ogilvy មាន​ចាប់​ផ្ដើម​ក្បាល​ដំបូង​ដូច​វីដេអូ​ពាណិជ្ជកម្ម​ដទៃ​ទៀត​ដែរ ដោយ​​មាន​បញ្ចូល​​​ប្លង់​ស្អាតៗ​បង្ហាញ​អំពី​រថយន្ត និង​ប្លង់​ Rolling មួយ​ចំនួន។ ក្នុង​វីដេអូ​ក៏​មាន​លោត​ជា​អក្សរ​ដែល​មាន​ន័យ​ថា ៖ "នេះ​ប្រហែល​ជា​វីដេអូ​ពាណិជ្ជកម្ម​​ដំបូង​ដែល​និពន្ធ, ដឹក​នាំ​ថត, កាត់​ត និង​ត្រូវ​បាន​គេ​មើល​ពី​ផ្ទះ​ទាំង​ស្រុង។” រួច​មក​ទៀត​ទើប​បង្ហាញ​ថា​គេ​បាន​ប្រើ​ប្រាស់​កូន​រថយន្ត​ ដើម្បី​ថត​វីដេអូ​នេះ​ឡើង។

វា​ជា​វិធី​សាស្ត្រ​ដ៏​ប្លែក និង​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រឌិត​​ក្នុង​ការ​​ផ្សព្វ​ផ្សាយ​អំពី Honda Civic ក្នុង​អំឡុង​ស្ថានភាព​នេះ និង​បង្ហាញ​ថា​ដោយ​ប្រើ​ការ​គិត​​ខុស​ពី​ធម្មតា​គឺ​គេ​​នៅ​តែ​អាច​ផលិត​វីដេអូ​ពាណិជ្ជកម្ម​ដោយ​មិន​បាច់​ត្រូវ​ការ​រថយន្ត​ពិត៕​​ ​​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់