• 2020-04-20 01:57:50
  • ព័ត៌មាន

ទីបំផុតដឹងថ្ងៃប្រកាសនៅខ្មែរ ទូរសព្ទតម្លៃធូរ អេក្រង់ 90Hz កាមេរ៉ា 64MP

  • 2020-04-20 01:57:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​បាន​ដាក់​សម្ពោធ​ជា​បន្ត​បន្ទាប់​នូវ​ផលិតផល​ថ្មី​ជា​ច្រើន ។ រីឯ realme កម្ពុជា​ក៏​មិន​មាន​ការ​រាថយ​ក្នុង​ការ​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ដែរ​គឺ realme 6 និង realme 6Pro ហើយ​ការ​ដាក់​សម្ភោធ​របស់ realme ​​លើក​នេះ​ផង​ដែរ​​គឺ​នឹង​មាន​ជា​កម្មវិធី​បែប​កំប្លែងៗ សប្បាយៗ សម្រាប់​យុវវ័យ​មក​បង្ហាញ​ជូន​លោក​អ្នក។

ពិតមែន​តែ​ការ​ដាក់​សម្ពោធ​លើក​ដំបូង​នៃ​ម៉ូឌែល​មួយ​នេះ​មិនមែន​ធ្វើ​ឡើង​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ប៉ុន្តែ​បើ​យោង​តាម​ការ​ដាក់​សម្ពោធ​នៅ​ក្នុង​ទីផ្សារ​ផ្សេងៗ យើង​ឃើញ​ថា realme 6 series គឺ​ជា​ម៉ូឌែល​ដែល​គួរ​ឲ្យ​យើង​ទន្ទឹង​រង់ចាំ​ជាង​គេ​មួយ​សម្រាប់​ដើម​​​ឆ្នាំ​នេះ។ នេះ​ព្រោះ​តែ​ realme 6 series ​ជា​ម៉ូឌែល​កម្រិត​មធ្យម​មួយ ប៉ុន្តែ​បែរ​ជា​បំពាក់​នូវ​បច្ចេកវិទ្យា​កំពូល​ដែល​ពេញ​និយម​ក្នុង​ឆ្នាំ ២០២០ ដូច​ជា​អេក្រង់ 90Hz កាមេរ៉ា AI ក្រោយ ៤ គ្រាប់ ជាមួយ​នឹង​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់។

ចាប់​តាំង​ពី​មាន​ការ​ប្រកួតប្រជែង​រវាង​កម្រិត refresh rate កាល​ពី​ចុង​ឆ្នាំ​មុន​មក អ្នក​ប្រើប្រាស់​ចាប់​ផ្ដើម​មាន​ការ​ចាប់​អារម្មណ៍​ទៅ​លើ​តួនាទី​ដ៏​សំខាន់​នៃ​កម្រិត refresh rate របស់​អេក្រង់។ បច្ចុប្បន្ន​នេះ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន ​ប្រើប្រាស់​នូវ​កម្រិត​ល្បឿន​អេក្រង់ 60Hz ហើយ​សម្រាប់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដែល​គាត់​មិនមែន​ជា​អ្នក​លេងហ្គេម ​យល់​ថា​កម្រិត​60Hzនិង90Hzគឺ​មិន​មាន​អ្វី​ខុស​គ្នា​ខ្លាំង​នោះទេ ប៉ុន្តែ​ក្រោយ​ពី​គាត់​បាន​យល់​ពី​ភាព​ខុស​គ្នា​នៃ 60Hz និង 90Hz ដែល​អាច​បង្ហាញ​ផ្ទៃ​រូបភាព​បាន ​៦០​សន្លឹក​ក្នុង១វិនាទី​ និង ៩០សន្លឹក​ក្នុង១វិនាទី នោះ​គាត់​នឹង​ប្រទះ​ឃើញ​ថា កំណែ​ទម្រង់​នៃ​កម្រិត​ refresh rateរបស់​អេក្រង់ វា​មិន​ត្រឹម​តែ​កែប្រែ​នូវ​បទ​ពិសោធន៍​សម្រាប់​អ្នក​លេង​ហ្គេម​តែ​ប៉ុណ្ណោះ​ទេ វា​ក៏​នាំ​មក​នូវ​បទ​ពិសោធន៍​មើល​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​ចូលចិត្ត​មើល​វីដេអូ​ផង​ដែរ។

ក្រៅ​ពី​នេះ កាមេរ៉ា AI ក្រោយ 4 គ្រាប់64MPអាច​ធ្វើ​ឲ្យ​ realme 6 seriesនាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​នូវ​រូបភាព​ច្បាស់​ល្អ​នៅ​ពេល​កំពុង​ផ្ដិត​យក​នូវ​រាល់​អនុស្សាវរីយ៍​ល្អៗ។ តែ​តាម​ការ​ពិត​​​កាល​ពី​ឆ្នាំមុន ក្រោយ​ពី​កាមេរ៉ា​គោល48MPបាន​ក្លាយ​ជា​ភាព​ពេញ​និយម​មក ​​មាន​អ្នក​ស្រលាញ់​ការ​ថតរូប​មួយ​ចំនួន​ចាប់​ផ្ដើម​ចាប់​យក​កម្រិត48MP ធ្វើ​ជា​កម្រិត​ទាមទារ​នៃ​កម្រិត​កាមេរ៉ា។ហើយ64MPដែល​មាន​កម្រិត​ខ្ពស់​ជាង48MPនិង​ប្រៀប​ជាមួយ108MP ដែល​មាន​កម្រិត​ខ្ពស់​ពេក​នោះ​គឺ​កម្រិត64MP វា​ជា​ជម្រើស​សក្ដិសម​មួយ​និង​អាច​បំពេញ​បាន​តាម​តម្រូវ​ការ​អ្នក​ប្រើប្រាស់។

កាមេរ៉ា​មុខ​របស់​ realme 6 series ក៏​បាន​ប្រើ​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​បង្កប់​ក្រោម​អេក្រង់​ដែល​ពេញ​និយម​ក្នុង​ឆ្នាំ​នេះ ដើម្បី​ធ្វើ​ឲ្យ​ផ្ទៃ​អេក្រង់​កាន់​តែ​ទូលាយ។ ជា​មួយ​គ្នា​នេះ​ដែរ ក៏​មាន​ភ្ជាប់​មក​ជាមួយ​នឹង​ការ​សាក​ថ្ម​ល្បឿនលឿន30W និង​ថាមពល​ថ្ម4300mAh ដោះ​ស្រាយ​នូវ​រាល់​កង្វល់​ទាំង​ឡាយ។

កុំ​ភេ្លច​ដាក់​ម៉ោង​រោទិ៍​ទាំង​អស់​គ្នា​ណា! សូម​រង់​ចាំ​ទស្សនា​កម្មវិធី realme Fun & Tech Show ដែល​ជា​កម្មវិធី​ប្រកាស​ចេញ​នូវ​ស្មាតហ្វូន​ជំនាន់​ថ្មី realme 6 Series បែប​កំប្លែងៗ សប្បាយៗ មាន​គ្រប់​រសជាតិ គ្រប់​ទម្រង់​ជាមួយ​នឹង​វត្តមាន​កំពូល​តារា​ចម្រៀង​ល្បីៗ​ថែម​ទៀតផង។ ​កម្មវិធី​មាន​ផ្សាយ​ជូន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្សមាស HDTV ក៏​ដូច​ជា​ទំព័រ​ហ្វេស​ប៊ុក​ផេក​ផ្លូវការ realme នៅ​ថ្ងៃ​ទី ២១ ខែមេសា ឆ្នាំ២០២០នេះ វេលា​ម៉ោង ៧ល្ងាចតទៅ ។

ព័ត៌មាន​លំអិត​សូម​ចុច​ ៖ https://www.facebook.com/realmeCambodia/videos/539440416946730/

មតិយោបល់