• 2020-04-17 07:42:36
  • ព័ត៌មាន

វ៉ែនតាឆ្លាតវៃអាមេរិក​ត្រៀម​ទិញ​ពី​ចិន អាច​ពិនិត្យ​សីតុណ្ហភាព​មនុស្ស ២០០ នាក់​ត្រឹមពេល ២ នាទី

  • 2020-04-17 07:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Rokid របស់​ប្រទេស​ចិន ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង San Francisco បច្ចុប្បន្ន​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​ជាមួយ​ភាគី​នៃ​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក លើ​ផែនការណ៍​លក់​វ៉ែនតា​ឆ្លាតវៃ T1 មាន​សមត្ថភាព​អាច​ពិនិត្យ​រោគសញ្ញា​អ្នក​កើត COVID-19។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​សាខា​ Rokid នៅ​អាមេរិក​លោក Liang Guan។

វ៉ែនតា T1 កន្លង​មក​ក៏​មាន​ប្រើប្រាស់​ជាមួយ​អ្នក​ជំនាញ​ជា​ហូរហែ​នៅ​ឯ​ប្រទេស​ចិន ដោយ​ចំណុច​រសើប​របស់​វា​គឺ​មាន​បង្កប់ Sensor អាច​ពិនិត្យ​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​មនុស្ស​ប្រមាណ ២០០ នាក់ នៅ​ចម្ងាយ ៣ ម៉ែត្រ​ពី​អ្នក​ពាក់ ក្នុង​រយៈ​ពេល ២ នាទី។

ឧបករណ៍​នេះ​បំពាក់​ដោយ CPU របស់​ក្រុមហ៊ុន Qualcomm មាន Sensor កាមេរ៉ា​ទំហំ 12MP គាំទ្រ​ការ​ប្រើប្រាស់​មុខងារ AR និង​ការ​បញ្ជា​ដោយ​សំឡេង ពោល​អ្នក​អាច​និយាយ​ឲ្យ​វា​ធ្វើ​ការ​ថត​ជា​រូបភាព​ឬ​វីដេអូ ដោយ​មិន​បាច់​យក​ដៃ​ទៅ​ប៉ះ​លើ​ផ្នែក​វ៉ែនតា​ផ្ទាល់​ឡើយ។

តាម​ផែនការណ៍​កំណត់ វ៉ែនតា T1 ទំនង​ជា​នឹង​ពង្រាយ​ដាក់​ឲ្យ​ដំណើរការ​សម្រាប់​បុគ្គលិក​នៅ​មន្ទីរ​ពេទ្យ និង​ជា​ចំណែក​ជួយ​ដល់​ការ​អនុវត្ត​ច្បាប់​ក្នុង​ការ​ទប់ស្កាត់​ការ​រាតត្បាត​ COVID-19 របស់​រដ្ឋាភិបាល​អាមេរិក​ជា​ដើម៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់