• 2020-04-16 08:36:26
  • ព័ត៌មាន

ទំនោរ ២ ដែលកំពុងពេញនិយមលើស្មាតហ្វូនស៊េរីថ្មីៗបច្ចុប្បន្ន

  • 2020-04-16 08:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារ​ភាព​រីក​ចម្រើន​នៃ​ស្មាតហ្វូន​​បច្ចុប្បន្ន​នេះ បច្ចេកវិទ្យាជាច្រើនដែលកាលពីមុនតែងតែមានបំពាក់នៅលើទូរសព្ទ Flagship​ តម្លៃ​ថ្លៃ​ ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​បច្ចេកវិទ្យាដែលពេញនិយមនៅលើស្មាតហ្វូនទូទៅ។

ជាក់​ស្ដែង​ដូច​ជា​បច្ចេកវិទ្យា​សាកថ្ម​ល្បឿនលឿន​ដែល​​ធ្លាប់​តែ​មាន​បំពាក់​លើ​ស្មាតហ្វូន​តម្លៃ​ថ្លៃ​កាល​​ពី​ប៉ុន្មាន​ឆ្នាំមុន ឬ​ក៏​ការ​​បំពាក់​នូវ​អេក្រង់​លាត​ពេញ​ផ្ទៃ​គ្មាន​ក្បាល​ឆក​ជា​ដើម។ បើតាមការមើលឃើញនៃបច្ចេកវិទ្យាកំពូលមួយចំនួនដែលបានដាក់ប្រកាសកាលពីចុងឆ្នាំមុន មកដល់ឥឡូវនេះយើងបានឃើញថាបច្ចេកវិទ្យាកំពូលជាច្រើន​ត្រូវ​បាន​គេ​យក​ទៅ​បំពាក់នៅលើទូរសព្ទកំរិតមធ្យម ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការស្រាវជ្រាវ ទៅលើកំណែទម្រង់អេក្រង់និង​កំរិត​ភាពច្បាស់នៃកាមេរ៉ាមុខនិងក្រោយរបស់ក្រុមហ៊ុនទូរសព្ទ។

​ក្នុងរយៈពេលពីរឆ្នាំនេះបច្ចេកវិទ្យាថតរូបនៅលើស្មាតហ្វូនបានមានការកែប្រែពីមួយថ្ងៃទៅមួយថ្ងៃនិងកាន់តែមានភាពជំនាញជាងមុន ដូចជាមុខងារព្រាលផ្ទៃខាងក្រោយ ការពង្រីក និងការទប់លំនឹងជាដើម សុទ្ធតែមានការកែប្រែ បន្តិចម្តងៗនឹងកាន់តែមានជំនាញ។ ហើយចាប់ពីក្នុងឆ្នាំនេះ កម្រិត 108MP ចាប់ផ្តើមបង្ហាញខ្លួនឡើងលើស្មាតហ្វូន។ បច្ចុប្បន្ននេះនៅលើទៅផ្សារគឺយើងតែងតែឃើញមាន12MP 48MP និង 64MP។ តែជាការពិត 48MP គឺគ្រប់គ្រាន់ហើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយ64MP គឺវាប្រាកដជាកាន់តែល្អបន្តិច ​រី​ឯ​តម្រូវការ 108MP នោះគឺតម្រូវតាមតម្រូវការរបស់មនុស្សម្នាក់ៗ។

ចាប់​ពី​​ចុង​ឆ្នាំមុន រហូតមកដល់ត្រីមាសទីមួយឆ្នាំនេះ យើង​ក៏​បានឃើញមានការចេញជាបន្តបន្ទាប់នូវកំពូលអេក្រង់ 90Hz និង 120Hz មួយចំនួន។ វាបង្ហាញឲ្យ​ឃើញ​ពី​កំរិត​ភាព​រលូន​របស់​ទូរសព្ទអ្នក។ នៅពេលដែលនិយាយដល់ភាពរលូននេះ អ្នកមួយចំនួនប្រហែលជាអាចយល់ថាគឺមានតែអ្នកលេងហ្គេមទើបមានតម្រូវការបទពិសោធន៍កំរិតរូបភាពច្បាស់និងអេក្រង់ដែលមានភាពរលូន។តែតាមពិតគឺមិនមែននោះទេ ឥឡូវនេះមានទូរសព្ទជាច្រើនចាប់ផ្តើមមានគាំទ្រនូវវីដេអូដែលមាន​កំរិតframeខ្ពស់​បាន​ន័យ​ថា​នៅពេលដែលអ្នកប្រើប្រាស់អេក្រង់ 90Hz មើលវីដេអូដែលមានកំរិតframeខ្ពស់ អ្នកនឹងទទួលបាននូវបទពិសោធន៍កំរិតរូបភាពកាន់តែច្បាស់ដូចរូបភាពដើមដែរ។

ទាំងពីរ​ចំណុច​នេះ​គឺជាបច្ចេកវិទ្យាស្មាតហ្វូនដែលគេសង្កេតឃើញ​ថា​ពេញ​និយម​នៅក្នុងឆ្នាំ ២០២០ ​ហើយ​នៅលើទីផ្សារ​ក្នុង​ស្រុក​យើង​ក៏​មាន​ឃើញ​ទូរសព្ទ​ជាច្រើនសម្រាប់យើងធ្វើការជ្រើសរើស​ដែល​មាន​ចំណុច​ពេញ​និយម​ពីរ​នេះ។ បើតាមព័ត៌មានឲ្យដឹងថា realme 6series ដែលrealme នឹងប្រកាសនៅពេលខាងមុខនេះនឹងមានបំពាក់នូវអេក្រង់ 90Hz និងកាមេរ៉ា​ក្រោយ 64MP ហើយមុននេះក៏មានព័ត៌មានបានឲ្យដឹងថាតម្លៃលក់របស់ realme 6 ប្រហែលជាមានតម្លៃក្រោម ៣០០ដុល្លារ ហើយប្រសិនបើដូច្នេះមែន នោះវានឹងក្លាយជាទូរសព្ទទីមួយដែលមានអេក្រង់ 90Hz និងកាមេរ៉ាក្រោយ64MP ដែលមានតម្លៃក្រោម300ដុល្លារនៅក្នុងប្រទេសកម្ពុជា៕

មតិយោបល់