• 2020-04-16 04:42:57
  • ចំណេះដឹង

​កែ​ទម្លាប់​ ៧ ​យ៉ាង​នេះ​បើ​មិន​ចង់​​​ឲ្យ​គេ​ស្អប់​លើ​ Facebook

  • 2020-04-16 04:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្ហេ! ​អ្នក​លេង​ Facebook ​ទាំង​អស់​គ្នា ​មាន​ដឹង​ទេ​​ថា ​ពេល​ខ្លះ​ការ​បង្ហោះ​ និង​ Tag ​ឈ្មោះ​របស់​អ្នក​អាច​ធ្វើ​ឲ្យ​មិត្តភ័ក្ដិ​​មួយ​ចំនួន​សាំ​ចិត្ត​រហូត​ unfriend, ​unfollow ឬ​ប្លុក​អ្នក​ចោល​ក៏​មាន។ ​បើ​មិន​ចង់​ឲ្យ​គេ​ស្អប់​នៅ​លើ​បណ្ដាញ​សង្គម​ដ៏​ពេញ​និយម​នេះ​គួរ​ជៀសវាង​ទម្លាប់​មួយ​ចំនួន​ដូច​ខាងក្រោម៖

facebook-unfriend   ១. ​Share ​ឥត​ល្ហែ

ការ​បង្ហោះ​ Status ​​និង​រូបភាព​ច្រើន​ដង​ពេក​ក្នុង​មួយ​ថ្ងៃ​ ​អាច​ធ្វើ​ឲ្យ​ Friend ​របស់​អ្នក​ធុញទ្រាន់​រហូត​​ unfriend ​ឬ​ប្លុក​អ្នក​ចោល​ក៏​មាន។ ​បើ​ចង់​បង្ហាញ​គេ​គ្រប់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​អ្នក​ ​គួរ​ជ្រើស​យក​បង្ហាញ​​​ដល់​មិត្តភ័ក្ដិ​ជិតដិត​របស់​អ្នក​​តែ​បួន​ដប់​អ្នក​បាន​ហើយ។ ​សហ​ស្ថាបនិក​គេហទំព័រ​ MeeMe.com ​លោកស្រី​ Catherine Cook ​ណែនាំ​ថា ​​បើ​​មាន​រូបភាព​ ឬ​រឿង​ច្រើន​ចង់​រៀបរាប់​គួរ​ជ្រើសរើស​វិធី Chat ​ទៅ​មិត្តភ័ក្ដិ​ជិតដិត​​របស់​អ្នក​ជាជាង​ការ​បង្ហោះ​ជា​សាធារណៈ។

​២. ​​​​​​មិន​ដែល​តប​ Comment

​​នៅ​ពេល​អ្នក​បង្ហោះ​អ្វី​មួយ​ដូចជា​សំណួរ ​ឬ​ចង់​ឲ្យ​មាន​ការ​បញ្ចេញ​ណាមួយ ​គួរ​ចូល​ទៅ​និយាយ​ឆ្លើយឆ្លង​ខ្លះ​ពេល​មាន​នរណា​ម្នាក់​បញ្ចេញ​មតិ ​ឬ​ឆ្លើយ​តប​នឹង​សំណួរ​អ្នក។ ​បើ​ខ្ជិល​ខ្លាំង​ ឆ្លើយ​តែ​ម្ដង​ឲ្យ​អស់​ក៏​បាន ​ដោយ​គ្រាន់​តែ​ Mention ​ឈ្មោះ​អ្នក​ដែល​បាន​ចូល​ Comment ​ទាំង​អស់​​តប​​ទៅ​វិញ​ក៏​បាន។ ​ការ​​​ដែល​មិន​​ឆ្លើយ​តប​ Comment ​គេ​សោះ ​កុំ​សង្ឃឹម​ថា ​គេ​នឹង​ចូល​មក​ Comment ​នៅ​ Status ​របស់​អ្នក​នៅ​ពេល​​ក្រោយៗ​ទៀត។

៣. ​បង្ហោះ​ Post ​ដដែល​ៗ

​មិន​មែន​តែ​អ្នក​ដែល​មាន​​គណនី​ Facebook ​តែ​មួយ​ទេ ​ម្ចាស់​ Page ​Facebook ​មួយ​ចំនួន​ក៏​ត្រូវ​ដឹង​ដែរ​ថា ​ការ​បង្ហោះ​ Post ដដែល​ៗ​ចង់​ឲ្យ​គេ​ចុច​ចូល​មើល​ ឬ​ចូល​ Like ​និង​ Comment ​ក៏​ធ្វើ​ឲ្យ​គេ​សាំ​ចិត្ត​មិន​តិច​ដែរ។ ​អីចឹង​ មុន​នឹង​បង្ហោះ​ដដែល​ៗ​ត្រូវ​គិត​ដល់​ចិត្ត​អ្នក​ដែល​ជា Friend ​របស់​អ្នក​ជា​មុន​ផង។

៤. ​ចែក​រំលែក​រូបភាព ​និង​ភាសា​មិន​គប្បី

ការ​ចែក​ចាយ​រូបភាព ​ឬ​វីដេអូ​រន្ធត់ៗ​ដោយ​មិន​បាន​គិត​​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដែល​មិន​ចូលចិត្ត​ក៏ជា​បញ្ហា​ដែរ។ ​វា​អាច​បង្ក​ជា​បញ្ហា​ផ្លូវ​ចិត្ត​ និង​អារម្មណ៍​មិន​ល្អ​​ដល់​​​​អ្នក​ដទៃ​ក្រោយ​ពេល​ឃើញ​ពេញ​មួយថ្ងៃ។

៥. ​​​​ស៊ី​អារម្មណ៍​ច្រើន

​អ្នក​ខ្លះ​ចូលចិត្ត​បញ្ចេញ​អារម្មណ៍​ច្រើន​នៅ​លើ​ Facebook។ ​ការ​បញ្ចេញ​អារម្មណ៍​ច្រើន​ពេក​ ប្រៀប​ដូច​ជា​ឲ្យ​អ្នក​ដទៃ​អាន​​ប្រលោមលោក​ពី​ជីវិត​អ្នក​ដូច្នេះ​ដែរ។ ​ការ​បញ្ចេញ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ច្រើន​ពេក ​ប្រៀប​ដូច​ជា​បង្ហាញ​រាល់​ចំណុចខ្សោយ​របស់​ខ្លួនឯង​ឲ្យ​អ្នក​ដទៃ​បាន​ឃើញ​កាន់​តែ​ច្បាស់​។

 ៦. ​​​បង្ហោះ​លក់​ផលិតផល​រហូត

ការ​បង្កើត​គណនី​ក្លែងក្លាយ​​ដែល​ប្រើ​រូបភាព​ស្រី​ស្អាតៗ​ដើម្បី​ទាក់ទាញ​កំពុង​ពេញ​និយម​សម្រាប់​ជន​ឆ្លៀត​ឱកាស​លក់​ទំនិញ​នៅ​លើ​អនឡាញ​មួយ​ចំនួន។ ​​ហើយ​អ្នក​ខ្លះ​ទៀត​​ ប្រើ​គណនី​ផ្ទាល់​ដើម្បី​លក់​ទំនិញ​របស់​ខ្លួន​នៅ​លើ​អនឡាញ។ ​តែ​ការ​ចែកចាយ​ post ​លក់​ផលិតផល​ច្រើនពេក​ក៏​មិន​ល្អ​ដែរ ​​បើ​សិន​ជា​ផលិតផល​របស់​អ្នក​មិន​សូវ​ជា​ចាប់អារម្មណ៍ ​ឬ​ពាក់ព័ន្ធ​ជិត​ដិត​នឹង​ Friend ​របស់​អ្នក​នោះ។

៧. ​Invite ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ

​​រឿង​ Invite ​មិត្តភ័ក្ដិ​ឲ្យ​ Like Page ​ណាមួយ ​ឬ​លេង​ហ្គេម​ណាមួយ​ដែល​ខ្លួន​លេង​ញយ​ដង​ពេក​ក៏​មិន​ល្អ​ដែរ។ ​បើ​ប៉ះ​មិត្តភ័ក្ដិ​ដែល​មិន​ចូលចិត្ត​សាំស៊ន​ច្រើន​អ្នក​ប្រាកដ​ជា​បាត់​មុខ​ពី​ Friend List ​របស់​គេ​មិន​ខាន។

មាន​ចំណុច​ណាមួយ​ដែល​អ្នក​ធ្លាប់​ជួប​ និង​សាំ​ចិត្ត​ដែរ​ឬ​អត់?

ប្រភព៖ ​fastcompany​ ប្រែ​សម្រួល៖ ​សីហា

មតិយោបល់