• 2020-04-16 04:06:15
  • ព័ត៌មាន

មើលទិដ្ឋភាពរោងចក្រ Honda នៅចិនដែលដំណើរការឡើងវិញ ក្រោយជំងឺកូវីដ១៩ស្ងប់ស្ងាត់

  • 2020-04-16 04:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោងចក្រ​ Dongfeng Honda (ជា​រោងចក្រ​រួម​បង្កើត​ដោយ​ Dongfeng Motor Group និង Honda Motor Company) ​ដែល​មាន​ទីក្រុង​នៅ​​ក្រុង​វូហាន ប្រទេស​ចិន បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ហើយ ដោយ​​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ម៉ត់ចត់​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​ជា​លើក​ទី​ពីរ។

បុគ្គលិក​ដែល​វិល​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ត្រូវ​បាន​សាក​សួរ​ឲ្យ​រាយការណ៍​ប្រាប់​ថា​ចាប់​តាំង​ពី​ការ​ផ្ទុះ​ជំងឺ​កូវីដ​១៩​មក​ពួក​គេ​បាន​ទៅ​កាន់​ទីណា​ខ្លះ និង​មាន​ការ​ដំឡើង​ទីតាំង​សម្រាប់​វាស់​កម្ដៅ​ផង​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ជំនួយ​ការ​អ្នក​ចាត់​ការ​នៅ​រោងចក្រ​ឈ្មោះ Li Shiquan។

ការ​រាយការណ៍​របស់​ Reuters បាន​ឲ្យ​ដឹង​ដែរ​ថា​បុគ្គលិក​ដែល​ចូល​ធ្វើ​ការ​វិញ​គឺ​​មាន​ពាក់​ស្រោម​ដៃ និង​​ពាក់​ម៉ាស​ទាំង​អស់​គ្នា​ ហើយ​​នៅ​រោងចក្រ​មាន​បិទ​ប្រកាស​ព័ត៌មាន​ប្រាប់​ឲ្យ​បុគ្គលិក​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​មួយ​ម៉ែត្រ​ផង​ដែរ។

​ក្នុង​មួយ​ថ្ងៃ​​បុគ្គលិក​នីមួយៗ​ត្រូវ​បំពេញ​ពាក្យ​ដែល​មាន​សួរ​អំពី​ស្ថានភាព​សុខភាព​ដូច​ជា​មាន​​ក្អក ឬ​មាន​ប៉ះពាល់​ជា​មួយ​អ្នក​ដែល​មាន​បញ្ហា​សុខភាព​ឬ​អត់ ដោយ​អាច​បំពេញ​ពាក្យ​តាម​​រយៈ​ការ​ស្កេន QR Code ជា​មួយ​ទូរសព្ទ​ដៃ។

តាម​ការ​លើក​ឡើង​របស់​លោក Li បាន​ឲ្យ​ដឹង​ថា​ចាប់​តាំង​ពី​បន្ត​ដំណើរ​ការ​ឡើង​វិញ​មក គឺ​មិន​មាន​​កើត​មាន​នូវ​ករណី​ជំងឺកូវីដ​១៩​​នោះ​ទេ នៅ​រោងចក្រ​របស់​ខ្លួន៕​​​

ប្រភព៖ Reuters | autoblog ប្រែ​សម្រួល៖ សុខហេង

មតិយោបល់