• 2020-04-16 01:13:25
  • ព័ត៌មាន

ទិញ iPhone SE ថ្មី ដូចបានចូលរួមជួយទប់ស្កាត់វីរុសកូវីដ១៩ ហើយនេះជាមូលហេតុ!

  • 2020-04-16 01:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone SE ថ្មី ទើបតែបានប្រកាសចេញកាលពីម្សិលមិញ ដោយមានពណ៌ក្រហម PRODUCT(RED) បន្ថែមពីលើពណ៌ខ្មៅ និងស។

ក្នុងនោះក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងបរិច្ចាគលុយលក់ iPhone SE ពណ៌ក្រហម PRODUCT(RED) ទៅកាន់មូលនិធិដែលប្រឆាំងនឹងជំងឺកូវីដ១៩ របស់ Global Fund តែម្តង។

គួរឲ្យដឹងថា តាមធម្មតា Apple តែងបរិច្ចាគលុយលក់ឧបករណ៍ដែលមានពណ៌ក្រហម PRODUCT(RED) របស់ខ្លួន ទៅកាន់មូលនិធិ Global Fund HIV/AIDS ដើម្បីទប់ទល់នឹងជំងឺកាមរោគ។ លោក Tim Cook បានឲ្យដឹងកាលពីខែធ្នូឆ្នាំមុនថា Apple បានបរិច្ចាគលុយជាង ២២០លានដុល្លារមកហើយ ពីការលក់ឧបករណ៍ដែលមានពណ៌ក្រហម PRODUCT(RED) ចាប់តាំងពីឆ្នាំ២០០៦ មក។

iPhone SE ថ្មីដែលទើបប្រកាសចេញ មានតម្លៃចាប់ពី ៣៩៩ដុល្លារ សម្រាប់​អង្គ​ផ្ទុក​ទំហំ ៦៤GB​, ៤៤៩ដុល្លារ​ សម្រាប់ទំហំ ១២៨GB និង ២៥៦GB មាន​តម្លៃ ៥៤៩ដុល្លារ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់