• 2020-04-15 07:32:13
  • ព័ត៌មាន

ហ្គេម ២ ចំណេញ​ជិត ៥០ ដុល្លារ អ្នក​លេង PS4 អាច​ Download បាន Free តែ​មាន​ពេល​កំណត់

  • 2020-04-15 07:32:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Sony ក៏​បាន​ចេញ​ផ្សាយ​នូវ​យុទ្ធនាការ​ថ្មី​មួយ ដែល​ជា​ការ​ចូលរួម​ចំណែក​លើកទឹកចិត្ត​ឲ្យ​មនុស្ស​ចំណាយ​ពេល​នៅ​ផ្ទះ​ឲ្យ​កាន់​តែ​ច្រើន ដើម្បី​សុវត្ថិភាព​និង​បញ្ចៀស​ការ​រាតត្បាត​វីរុស​កូវីដ១៩។

​យុទ្ធនាការ Play At Home របស់ Sony គឺ​បែងចែក​ជា​ ២ ដំណាក់​កាល​ដោយ​នាំ​ផល​ចំណេញ​ទាំង​ដល់​អតិថិជន​អ្នក​ប្រើប្រាស់​ម៉ាស៊ីន​ហ្គេម PlayStation 4 និង​ក្រុមហ៊ុន​ផលិត​ហ្គេម​ខ្នាត​តូច​ដែល​កំពុង​រង​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ។

ទី​មួយ​គឺ Sony បាន​ផ្តល់​ជូន​ការ Download ហ្គេម​ចំនួន ២ ឥតគិតថ្លៃ​សម្រាប់​អតិថិជន​ប្រើ PS4 ដោយ​រួម​មាន​ហ្គេម Uncharted: The Nathan Drake Collection តម្លៃ​ដើម ១៩,៩៩ ដុល្លារ និង Journey តម្លៃ​ដើម ២៤,៩៩ ដុល្លារ។ ប៉ុន្តែ​ការ​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​នេះ គឺ​មាន​រយៈ​ពេល​កំណត់​ដោយ​ចាប់​អនុវត្ត​ចន្លោះ​ពី​ថ្ងៃ​ទី ១៥ មេសា ដល់ ៥ ឧសភា ឆ្នាំ ២០២០។

ទី​ពីរ Sony ​បញ្ចេញ​កញ្ចប់​ថវិកា​ជួយ​ទ្រទ្រង់​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន​ផលិត​ហ្គេម​ខ្នាត​តូច​ដែល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​នា​ស្ថានភាព​ COVID-19 ជាមួយ​កញ្ចប់​ថវិកា​រួម​ប្រមាណ ១០ លាន​ដុល្លារ​អាមេរិក៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់