- 2020-04-15 06:24:14
- ព័ត៌មាន
លោក Bill Gates ថាការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ពេលនេះគ្រោះថ្នាក់បំផុត
- 2020-04-15 06:24:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក Bill Gates ថាការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ ពេលនេះគ្រោះថ្នាក់បំផុត
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ អំពីការផ្អាកផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោក ពីព្រោះលោកនិយាយថា អង្គការនេះបានបិទបាំងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន មុនពេលវារីករាលដាលពាសពេញពិភពលោក។
ទាក់ទងនឹងការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះដែរ លោក Bill Gates សហស្ថាបនិក Microsoft បានបញ្ចេញមតិតាមរយៈគណនី Twitter ផ្លូវការថា ៖ "ការផ្អាកផ្ដល់មូលនិធិសម្រាប់អង្គការសុខភាពពិភពលោក (WHO) អំឡុងវិបត្តិសុខភាពសកលបែបនេះ គឺគ្រោះថ្នាក់ខ្លាំងបំផុត។ ការងាររបស់ពួកគេ (WHO) គឺជួយពន្យឺតល្បឿននៃការរាតត្បាតជំងឺកូវីដ១៩ ហើយប្រសិនបើពួកគេឈប់ គឺគ្មានអង្គការណាអាចជំនួសពួកគេបានឡើយ។ ពិភពលោកនាពេលនេះគឺត្រូវការ WHO ខ្លាំងជាងពេលណាៗទាំងអស់។”
មហាសេដ្ឋី Bill Gates សហស្ថាបនិក Microsoft ធ្លាប់បានព្រមានពិភពលោកកាលពី ៥ឆ្នាំមុន អំពីជំងឺរាតត្បាតដែលនឹងចូលមកដល់ ហើយកាលពីថ្មីៗកន្លងទៅលោកបានប៉ាន់ស្មានថានៅខែកញ្ញា ឆ្នាំ ២០២១ ទើបមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ដ៏មានប្រសិទ្ធភាព៕