• 2020-04-15 04:30:07
  • ព័ត៌មាន

ទូរសព្ទប្រើឈីប Snapdragon 865 តម្លៃខ្ទង់ ៤០០ដុល្លារ ជិតចេញមួយទៀតហើយ

  • 2020-04-15 04:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​បាន​ដឹង​រួច​មក​ហើយ​ថា​ក្រុមហ៊ុន iQOO ដែល​ជា​​ម៉ាក​សាខា​របស់ vivo កំពុង​ត្រៀម​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ដែល​មាន​តម្លៃ​ធូរ​ជា​មួយ​លក្ខណៈ​សម្បត្តិ​ខ្ពស់​ឈ្មោះ​ថា iQOO Neo3។ ស្មាតហ្វូន​នេះ​នឹង​ប្រកាស​នា​ថ្ងៃ​ទី ២៣ ខែ​មេសា ហើយ​ចុង​ក្រោយ​នេះ​​គឺ​លេច​ចេញ​ដំណឹង​គួរ​ចាប់​អារម្មណ៍​អំពី​តម្លៃ។

ផ្អែក​តាម​ការ​បង្ហោះ​មួយ​លើ​គណនី Weibo បាន​បង្ហាញ​ថា​ Neo3 នឹង​មាន​តម្លៃ​ចាប់​ពី ២៩៩៨ យ័ន (ប្រមាណ​ ៤២៤,៩9 ដុល្លារ) ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ស្មាតហ្វូន​ប្រើ​ឈីប Snapdragon 865 មួយ​ដែល​មាន​តម្លៃ​ធូរ ដូច​គ្នា​នឹង​ Redmi K30 Pro តម្លៃ ២៩៩៩ យ័ន (ប្រមាណ ៤២៥,១៣ ដុល្លារ)។ តម្លៃ​ខុស​គ្នា​តែ ១ យ័ន ប៉ុន្តែ iQOO Neo3 នឹង​មាន​បំពាក់​អេក្រង់​ 144Hz ដែល​ជា​ចំណុច​លេច​ធ្លោ​មួយ​លើស Redmi K30 Pro ដែល​មាន​ 60Hz ប៉ុណ្ណោះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់