• 2020-04-14 07:27:53
  • ព័ត៌មាន

ប៉ាន់ស្មានថាតម្លៃ realme 6 នៅខ្មែរ មានចាប់ពីក្រោម ៣០០ដុល្លារ?

  • 2020-04-14 07:27:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឥឡូវនេះ realme បាន​មាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​មាន​អ្នក​ប្រើប្រាស់​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ជុំវិញ​ពិភពលោក ហើយ​បាន​ក្លាយ​ជា​ជម្រើស​របស់​អ្នក​ប្រើប្រាស់​រាប់​សិប​លាន​នាក់។ ហើយ​ក្នុង​នោះ​ផងដែរ ស្មាតហ្វូន​ដែល​ទទួល​បាន​​ការ​ចាប់​អារម្មណ៍​បំផុត​ពី​សំណាក់​យុវវ័យ​គឺ realme Number series។ ​ជាក់​ស្ដែង​ដូច​ជា​ផលិតផល​ដំបូង​ដែលrealmeបាន​ដាក់​ប្រកាស​នៅ​ប្រទេស​កម្ពុជា realme 5 series ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើប្រាស់​ជាង ៥លាន​នាក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ មិនត្រឹម​តែ​ដោយ​សារ​តែ​ការរចនា និងសមត្ថភាពរបស់វាប៉ុណ្ណោះទេ ក៏ព្រោះតែseries នេះជា series មួយដែលតែងតែមានការប្តេជ្ញាចិត្តក្នុងការនាំយកបទពិសោធន៍ជីវិតថ្មីៗដល់យុវវ័យ។

ចាប់តាំងពី realme បានបង្កើតឡើងមក ផលិតផលនីមួយៗរបស់ realme បាន​អនុវត្តន៍​ស្មារតី​នៃ​ការ​ហ៊ាន​ឆ្ពោះ​ទៅ​មុខ​ដើម្បីអភិវឌ្ឍន៍ ប្រៀប​បាន​ដូចជា​យុវជន​ក្មេងៗគ្រប់រូបដែលមិនព្រមចុះចាញ់។រាល់ផលិតផលរបស់ realme កំពុងតែប្រើបច្ចេកវិទ្យាកំពូលរបស់ជួរតម្លៃផ្សេងៗ ដើម្បី​កែប្រែ​ផ្នត់គំនិត​របស់​មនុស្ស​គ្រប់រូប​ទៅ​លើ​ពាក្យ "យុវវ័យ"។ ដូចគ្នា​នឹង realme 5 series កាលពី​ឆ្នាំ​មុន​ដែរ realme 5Pro បាន​ក្លាយ​ជា​ទូរសព្ទដំបូង​នៅ​ប្រទេសកម្ពុជាដែល​នាំ​មក​បន្ទះ​ឈីប​ប្រភេទ Snapdragon 700-Series មក​ដាក់​ក្នុង​តម្លៃ​ទាបជាង ៣០០ដុល្លារ​ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ realme 5 series និង realme 5i ក៏បានក្លាយជាទូរសព្ទដែលនាំមកនូវឈីប Snapdragon 665 រួមជាមួយកាមេរ៉ា AI ខាងក្រោយចំនួនបួនគ្រាប់ដែលមានតម្លៃទាបជាង ២០០ដុល្លារផងដែរ។

realme ប្រកាន់​ខ្ជាប់​ទស្សនៈ​មួយ​ថា​បច្ចេកវិទ្យា​មិន​គួរ​ក្លាយ​ជា​ភាព​ប្រណីត​ឥត​ខ្ចោះ​នោះ​ទេ។ នេះជាមូលហេតុដែលrealme ទទួលបានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ ដែល​អនុញ្ញាត​ឱ្យយុវវ័យគ្រប់រូប​ជ្រើសរើស​របៀប​រស់​នៅ​តា​មប​ច្ចេកវិទ្យា​ដែល​ពួកគេ​ចង់បាន។

realme 5 series បានក្លាយ​ជា​គំរូ​មួយ​ក្នុង​ចំណោម​ម៉ូដែល​ពេញ​និយម​បំផុត​នៅ​ក្នុង​ជួរ​តម្លៃ​សមរម្យ។ ហើយ realme 6 series ដែល​នឹង​ដាក់​ប្រកាស​នា​ពេល​ខាងមុខនេះ​នឹង​ក្លាយ​ជា​ការ​កំណែ​ទម្រង់​ឲ្យ​កាន់​តែប្រសើរឡើងនៃ realme 5 series ដ៏ពេញលេញ។ ​ប៉ុន្តែ​អ្វី​ដែល​ខុសគ្នា​ពី​ពេល​ពី​មុនៗ​គឺ​ ពេលនេះ realme 6 series អាច​ត្រូវ​បាន​និយាយ​ថា​វាមានការ​កំណែ​ទម្រង់​ប្រសើរ​ឡើង​ខ្លាំង​និង​អស្ចារ្យ​ជាងមុន ​សមត្ថភាព​របស់ realme 6 ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​យ៉ាង​ពេញលេញ​នៅ​លើ​មូលដ្ឋាន​នៃ​ realme 5Pro ហើយសមត្ថភាពរបស់ realme 6Pro កាន់តែប្រសើរអស្ចារ្យលើសពី realme X ទៅទៀត។

realme 6 ​គឺ​ជាការធ្វើ​កំណែ​ទម្រង់​​ឲ្យ​កាន់​តែ​ប្រសើរឡើងនៃ realme 5Pro និង realme 6Pro ​គឺ​ជាការធ្វើកំណែទម្រង់​ឲ្យ​កាន់តែប្រសើរឡើងនៃ realme X ហើយ​បើ​តាម​ការ​ប៉ាន់​ស្មាន​ជួរ​តម្លៃរបស់ realme 6 series លើកនេះគឺប្រហែលជាមានតម្លៃខ្ពស់ជាង realme 5 series។ តម្លៃរបស់ realme 6 លើកនេះ​គឺ​ស្ថិត​នៅ​ចន្លោះ ២៨៩-៣២៩ដុល្លារ និង realme 6Pro គឺមានតម្លៃចាប់ពីចន្លោះ ៣៤៩-៣៨៩ ដុល្លារ។

realme 6 series នឹង​ធ្វើ​ការ​ដាក់​ប្រកាស​សម្ពោធ​តាមរយៈ​អនឡាញ​នៅថ្ងៃ​ទី២១ ខែ​មេសាខាងមុខនេះ​ ហើយ​កម្មវិធី​លើក​នេះ​នឹង​មាន​​លក្ខណៈ​ប្លែក​បែប “សប្បាយ & ការបង្ហាញពីបច្ចេកវិទ្យា”។ ទន្ទឹង​រង់​ចាំ​នូវ​ការភ្ញាក់ផ្អើលដែលrealme នឹងនាំចូលមកទីផ្សារកម្ពុជានៅពេលនេះទាំង​អស់​គ្នា!

សម្រាប់​ព័ត៌មាន​លំអិត​សូម​មើល៖ https://www.facebook.com/realmeCambodia/

មតិយោបល់