• 2020-04-14 03:31:38
  • ព័ត៌មាន

អ្នកទិញភីកអាប់ Tesla ភាគច្រើនថែមលុយយក Option មួយនេះ

  • 2020-04-14 03:31:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្លុក Cybertruck Talk បានឲ្យដឹងថា អ្នកបញ្ជាទិញរថយន្តភីគអាប់អគ្គិសនី Tesla Cybertruck ភាគច្រើន បានចំណាយលុយថែមលើសតម្លៃដើមរបស់រថយន្ត តម្លៃជ្រើសរើសយក Option ដ៏ពិសេសមួយ។

Option ដែលអតិថិជនភាគច្រើនមិនរំលងនោះ គឺជាមុខងារ Full Self-Driving ដែលអនុញ្ញាតឲ្យរថយន្តអាចបើកបរដោយស្វ័យប្រវត្តិបាន។

គួរឲ្យដឹងថា រថយន្ត Tesla Cybertruck ប្រភេទ Single Motor (Base Model) មានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ។ ប៉ុន្តែអតិថិជនភាគច្រើន បានថែមលុយខ្ទង់ ៧ ០០០ដុល្លារទៀត សម្រាប់ Option មួយនេះ។

ក្រៅពីប្រភេទ Single Motor ក្រុមហ៊ុន Tesla ក៏ផ្តល់នូវជម្រើស ២ ផ្សេងទៀត គឺ ប្រភេទ Dual Motor តម្លៃចាប់ពី ៤៩ ៩០០ដុល្លារ និងប្រភេទ Tri Motor តម្លៃចាប់ពី ៦៩ ៩០០ដុល្លារ៕

ប្រភព៖ Carbuzz ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់