• 2020-04-14 02:14:27
  • ព័ត៌មាន

ហាងធំៗនៅចិន នាំគ្នាទម្លាក់តម្លៃ iPhone 11 ​ព្រោងព្រាត​

  • 2020-04-14 02:14:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ ១ សប្ដាហ៍​មុន​ ហាង​លក់​ទំនិញ​អនឡាញ​ Suning របស់​ប្រទេស​ចិន​ បាន​ប្រកាស​អំពី​ការ​ទម្លាក់​ថ្លៃ​ត្រកូល iPhone 11។ មាន​ម៉ូដែល​ខ្លះ​ចុះ​ថ្លៃ​រហូត​ដល់​ប្រមាណ ២២៥ ដុល្លារ ឯណោះ។

នា​ពេល​នេះ​ហាង​លក់​ទំនិញ​អនឡាញ​របស់​ចិន​ដទៃ​ទៀត​បាន​ចូល​រួម​ជា​មួយ Suning ក្នុង​ការ​បញ្ចុះ​តម្លៃ iPhone 11 ដែល​ក្នុង​នោះ​មាន​ដូច​ជា​ Jingdong, Taobao និង Tmall ផង​ដែរ។

iPhone 11 ទំហំ ៦៤GB លក់​នៅ​ Suning គឺ​មាន​តម្លៃ​ប្រមាណ ៧០៩ដុល្លារ ដែល​ថោក​ជាង​តម្លៃ​នៅ​ហាង​ផ្លូវ​ការ​របស់ Apple ប្រមាណ ៧១ដុល្លារ។ ចំណែក iPhone 11 Pro Max ទំហំ ៦៤GB មាន​តម្លៃ​ប្រមាណ ១០៦៤ដុល្លារ ថោក​ជាង​ហាង Apple ប្រមាណ​​ ២២៥ដុល្លារ។

នៅ​លើ​ Jingdong វិញ​ iPhone 11 ទំហំ ១២៨GB មាន​តម្លៃ​ប្រមាណ ៨៥១ដុល្លារ ដូច​នឹង​តម្លៃ​នៅ​ហាង​ Apple ផ្លូវ​ការ​ដែរ។ ប៉ុន្តែ​គឺ​មាន​ផ្ដល់​ជូន​ជា​គូប៉ុង​តម្លៃ​ប្រមាណ ៧១ដុល្លារ ដែល​​អាច​ឲ្យ​តម្លៃ​ចុះ​នៅ​ត្រឹម​​ប្រមាណ ៧៨០ដុល្លារ។

អ្នក​វិភាគ​ជឿជាក់​ថា​ការ​បញ្ចុះ​តម្លៃ iPhone លើក​នេះ​គឺ​ដោយ​សារ​ហាង​ចង់​ស្រោច​ស្រង់​ការ​លក់​ដែល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ​១៩។ មួយ​ទៀត​គឺ​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់ iPhone 12 ដែល​នឹង​មក​ដល់​ឆាប់ៗ៕

ប្រភព៖ Gizchina ប្រែ​សម្រួល៖ សុខហេង

មតិយោបល់