• 2020-04-13 06:56:24
  • ព័ត៌មាន

ដៃ​ហ្គេម PS5 ទើប​លេច​មុខ​ថ្មីថ្មោង ត្រូវ​បាន​គេ​យក​ទៅ Troll ពេញ​បណ្ដាញ​សង្គម

  • 2020-04-13 06:56:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃ​ហ្គេម PlayStation 5 ដែល​ឲ្យ​ឈ្មោះ​ថា "DaulSense" ទើប​លេច​មុខ​ច្បាស់ការ​កាល​ពី​សប្តាហ៍​មុន តែ​ហាក់​មាន​មតិ​ជា​ច្រើន​កំពុង​បង្ហាញ​ការ​មិន​ពេញ​ចិត្ត ជា​ពិសេស​លើ​រចនាបថ​រូបរាង​ពណ៌​ស/ខ្មៅ​នោះ​ផ្ទាល់​តែ​ម្តង។

លើ​បណ្តាញ​សង្គម Twitter ឃើញ​មាន​គណនី​ជា​ច្រើន​បាន​យក​ដៃ​ហ្គេម PS5 ទៅ​កាត់ត​ឌឺដង និង​ប្រៀបធៀប​ទៅ​របស់របរ​ដទៃ​ជា​ច្រើន។ (មាន​បង្ហាញ​ដូច​ខាង​ក្រោម)

បញ្ជាក់​ថា​រូបរាង​របស់​វា​ត្រូវ​បាន Sony អះអាង​ថា​ជា​រចនាបថ​ខុសប្លែក ធៀប​នឹង​ជំនាន់​មុនៗ ហើយ​មាន​បំពាក់​នូវ​មុខងារ​ពិសេស​ជា​ច្រើន ដូច​ជា​ប្រព័ន្ធ Adaptive Triggers ដែល​កំណត់​កម្រិត​រំញ័រ​លើ​ប៊ូតុង L2/R2 និង​មាន​បង្កប់​រន្ធ Microphone លើ​ដៃ​ផ្ទាល់​ជា​ដើម។

ចំពោះ​តម្លៃ​តាម​ការ​រំពឹង​ទុក គឺ​អាច​ថ្លៃ​ប្រមាណ ១៥០ ដុល្លារ/គូ និង​មាន​ចេញ​លក់​ផ្លូវការ​នា​ចុង​ឆ្នាំ ២០២០ ជួន​ពេល​ចេញ​ផ្សាយ​នូវ​ម៉ាស៊ីន PS5៕

អានអត្ថបទ:

ប្រភព៖ Flashfly ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់