- 2020-04-13 01:58:55
- ព័ត៌មាន
Apple និង Google ចាប់ដៃគ្នា បង្កើតប្រព័ន្ធមួយជួយអាមេរិកទប់ទល់ជំងឺកូវីដ១៩
- 2020-04-13 01:58:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple និង Google ចាប់ដៃគ្នា បង្កើតប្រព័ន្ធមួយជួយអាមេរិកទប់ទល់ជំងឺកូវីដ១៩
ចន្លោះមិនឃើញ
កាលពីថ្ងៃសុក្រ Apple និង Google បានប្រកាសអំពីប្រព័ន្ធមួយសម្រាប់តាមដានការរាតត្បាតនៃជំងឺកូវីដ១៩ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនតាមរយៈ Bluetooth រយៈចម្ងាយជិត និងតាមរយៈកម្មវិធីដែលទទួលបានការអនុញ្ញាតពីស្ថាប័នសុខាភិបាល។
ប្រព័ន្ធនេះឈ្មោះថា Contact Tracing ហើយបើតាមការរៀបរាប់ត្រួសៗពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំងពីរ វាប្រើប្រាស់នូវ Bluetooth ចម្ងាយជិតដើម្បីតាមដាននិងចែករំលែកទិន្នន័យរវាងស្មាតហ្វូនដែលស្ថិតនៅជិតៗគ្នា។ នៅពេលដែលដឹងថាខ្លួនមានជំងឺកូវីដ១៩ អ្នកប្រើប្រាស់អាចរាយការណ៍តាមរយៈកម្មវិធី ដើម្បីឲ្យអ្នកប្រើប្រាស់ដទៃទៀតបានដឹងថាពួកគេធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងអ្នកជំងឺនោះឬអត់។
នៅពាក់កណ្ដាលខែឧសភាខាងមុខ ក្រុមហ៊ុនទាំងពីរនឹងរួមគ្នាបញ្ចេញនូវ API ដែលនឹងអនុញ្ញាតឲ្យឧបករណ៍ iOS និង Android អាចធ្វើការទំនាក់ទំនងនឹងគ្នាដោយផ្ទាល់តាមរយៈ Bluetooth។ អំឡុងដំណាក់កាលនេះ អ្នកប្រើប្រាស់នឹងត្រូវធ្វើការទាញយកកម្មវិធីដើម្បីចូលរួមក្នុង Contact Tracing នេះ។ ប៉ុន្តែក្នុងប៉ុន្មានខែក្រោយ បន្ទាប់ពី API សម្រេចរួចរាល់ ក្រុមហ៊ុនទាំងពីរនឹងធ្វើការបង្កើតមុខងារ Tracing នេះទៅក្នុងប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនតែម្ដង ដោយមិនចាំបាច់ធ្វើការទាញយកឡើយ។ គួរដឹងថាខណៈពេលនេះ Apple និង Google នៅកំពុងពិភាក្សាជាមួយអាជ្ញាធរសុខភាព និងម្ចាស់ភាគហ៊ុនដទៃទៀតអំពីការដំណើរការប្រព័ន្ធនេះ ព្រោះថាវាជាប្រព័ន្ធថ្មីមួយដែលមានភាពស្មុគស្មាញបំផុត៕