• 2020-04-13 01:52:23
  • ព័ត៌មាន

មកមើល Land Cruiser Prado សាកកម្លាំងជាមួយ Land Rover Discovery មួយណាឈ្នះ? (វីដេអូ)

  • 2020-04-13 01:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗនេះ Channel YouTube មួយឈ្មោះ CarWow បានយករថយន្ត Land Cruiser Prado មកសាកកម្លាំងអូសទាញជាមួយ Land Rover Discovery ដើម្បីចង់ដឹងថានរណាជាជើងខ្លាំង។

រថយន្ត Land Rover Discovery HSE TD6

រថយន្ត Land Rover ដែលយកមកសាកល្បងកម្លាំងនោះ ជាប្រភេទ Discovery HSE TD6 បំពាក់ម៉ាស៊ីនម៉ាសូតចំណុះ ៣,០លីត្រ turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ២៥៤សេះ មានទម្ងន់ ២ ២៣០គីឡូក្រាម ហើយមានសមត្ថភាពអូសសណ្តោងដល់ ៣ ៥០០គីឡូក្រាម។

រថយន្ត Land Cruiser Prado

ដោយឡែក រថយន្ត Land Cruiser Prado ហាក់មានចំណុចខ្សោយជាងបន្តិច ដោយសារតែប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត ២,៨លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៤សេះ មានទម្ងន់ ២ ១២៥គីឡូក្រាម ហើយមានសមត្ថភាពអូសសណ្តោងត្រឹម ៣ ០០០គីឡូក្រាម៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទ៖ សេង ឡុង

មតិយោបល់