• 2020-04-07 01:31:35
  • ព័ត៌មាន

iPhone 11 ចុះថ្លៃដល់រាប់រយដុល្លារនៅប្រទេសចិន

  • 2020-04-07 01:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​លក់​ទំនិញ​លើ​អនឡាញ​ធំ​មួយ​នៅ​ប្រទេស​ចិន​ឈ្មោះ Suning បាន​ដំណើរ​ការ​កម្មវិធី​បញ្ចុះ​តម្លៃ​លើ​ iPhone ជំនាន់​ចុង​ក្រោយ​ទាំង​បី​ម៉ូដែល​របស់ Apple ដែល​មាន​ចុះ​ថ្លៃ​រហូត​ដល់​រាប់​រយ​ដុល្លារ​ឯណោះ។

iPhonw 11 Pro Max មាន​ចុះ​ថ្លៃ​ច្រើន​ជាង​គេ គឺ​ចុះ​ថ្លៃ ១៦០០ យ័ន ដែល​ស្មើ​ប្រមាណ ២២៥ ដុល្លារ ធ្វើ​ឲ្យ​តម្លៃ iPhone 11 Pro Max ទំហំ ៦៤GB នៅ​សល់​ខ្ទង់ ១ ១២៨ ដុល្លារ។ ចំណែក​ iPhone 11 Pro និង iPhone 11 មាន​ចុះ​ថ្លៃ ១២០០ យ័ន និង ៥០០ យ័ន ដែល​ស្មើ​ប្រមាណ ១៧០ ដុល្លារ និង ៧០ ដុល្លារ។

បើ​ប្រៀប​ធៀប​នឹង​តម្លៃ​​ដែល​ដាក់​លក់​នៅ Apple Store ក្នុង​ប្រទេស​ចិន iPhone 11, iPhone 11 Pro និង iPhone 11 Pro Max គឺ​មាន​ចុះ​ថ្លៃ ១០%, ១៣% និង ១៥%។ តាម​ការ​ចុះ​ផ្សាយ​របស់ GSMArena បាន​ឲ្យ​ដឹង​ថា​ហេតុផល​នៃ​ការ​ទម្លាក់​តម្លៃ​នេះ​ដោយ​សារ​ការ​ប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩។

អ្នក​វិភាគ​ឈ្មោះ Pan Jiutang និយាយ​ថា​មិន​ត្រឹម​តែ iPhone នោះ​ទេ​ដែល​ចុះ​ថ្លៃ នៅ​ឆាប់ៗ​ខាង​មុខ​នេះ​ស្មាតហ្វូន Android ក៏​នឹង​ត្រូវ​បញ្ចុះ​តម្លៃ​ច្រើន​សន្ធឹក​ផង​ដែរ ជា​ពិសេស​គឺ​ម៉ូដែល​ប្រើ​សេវា 4G។ ការ​ផ្ទុះ​នៃ​ជំងឺ​កូវីដ​១៩​ជា​ហេតុ​ផល​មួយ ហេតុផល​ម្យ៉ាង​ទៀត​គឺ​ការ​ចូល​មក​ដល់​នៃ​ស្មាតហ្វូន 5G ដែល​​តម្រូវ​ឲ្យ​ស្មាតហ្វូន 4G ត្រូវ​ផ្លាស់​ប្ដូរ​តម្លៃ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សុខហេង

មតិយោបល់