- 2020-04-06 04:01:02
- ព័ត៌មាន
ឡានភីកអាប់ F-150 ស្ទើរគ្រប់ម៉ូដែលដាក់លក់បញ្ចុះតម្លៃ អត់តែ ២ ម៉ូដែលប៉ុណ្ណោះ
- 2020-04-06 04:01:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានភីកអាប់ F-150 ស្ទើរគ្រប់ម៉ូដែលដាក់លក់បញ្ចុះតម្លៃ អត់តែ ២ ម៉ូដែលប៉ុណ្ណោះ
ចន្លោះមិនឃើញ
សម្រាប់ខែមេសានេះ ក្រុមហ៊ុនរថយន្ត Ford នៅសហរដ្ឋអាមេរិកបានបញ្ចេញកម្មវិធីបញ្ចុះតម្លៃលើរថយន្តភីកអាប់ F-150 ជាច្រើនប្រភេទនៅទូទាំងប្រទេស។ ការបញ្ចុះតម្លៃប្រចាំខែមេសាមានដូចខាងក្រោម ៖
រថយន្ត F-150 XLT ឆ្នាំ ២០១៩ ៖ បញ្ចុះ ៥ ០០០ ដុល្លារ
រថយន្ត F-150 XL ឆ្នាំ ២០១៩ ៖ បញ្ចុះ ៣ ៥០០ ដុល្លារ
រថយន្ត F-150 Lariat, King Ranch, Platinum និង Limited ឆ្នាំ ២០១៩ ៖ បញ្ចុះ ២ ២៥០ ដុល្លារ
រថយន្ត F-150 XLT ឆ្នាំ ២០២០ ៖ បញ្ចុះ ៣ ៧៥០ ដុល្លារ
សង្កេតឃើញថារថយន្ត F-150 ស្ទើរគ្រប់ប្រភេទទៅហើយដែលដាក់លក់បញ្ចុះតម្លៃ មានតែ F-150 Raptor និង F-150 PowerStroke ប៉ុណ្ណោះ ដែលមិនមានការបញ្ចុះតម្លៃ។ ការបញ្ចុះតម្លៃនេះគឺស្របពេលនឹងដំណឹងចចាមអារ៉ាមអំពីរថយន្ត Ford F-150 ស៊េរីឆ្នាំ ២០២១ ត្រៀមប្រកាសចេញនាចុងខែមេសានេះ៕