• 2020-03-31 06:58:28
  • ព័ត៌មាន

គណនី YouTube មួយទើបបង្កើតប៉ុន្មានថ្ងៃសោះ មាន Subscriber ជាងកន្លះលាន

  • 2020-03-31 06:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SomeGoodNews គឺ​ជា​គណនី YouTube ថ្មី​មួយ​ដែល​ទើប​បង្កើត​ឡើង​នា​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ ២០២០ នេះ ដែល​បន្ទាប់​ពី​ចេញ​ផ្សាយ​វីដេអូ​បាន​ចំនួន​ពីរ​រួច​មក គណនី​នេះ​អាច​ប្រមូល​ចំនួន Subscriber បាន​រហូត​ដល់​​ជាង ៥២ ម៉ឺន​នាក់ (គិត​ត្រឹម​​រសៀល​ថ្ងៃ​ទី ៣១ មីនា​នេះ)។

កន្លែងធ្វើការរបស់ ​John Krasinski ដែលនៅគេហដ្ឋានផ្ទាល់

គណនី​នេះ​គឺ​មាន​បង្ហោះ​នូវ​វីដេអូ​ដែល​រៀប​រាប់​ប្រាប់​អំពី​ព័ត៌មាន​ល្អៗ​នានា​កើត​មាន​ក្នុង​សង្គម​អាមេរិក ដែល​មាន​តារា​សម្ដែង ​John Krasinski ជា​ពិធីករ ហើយ​រូប​លោក​ក៏​ជា​ម្ចាស់​គណនី​នេះ​ផ្ទាល់​ផង​ដែរ។

វីដេអូ​ចំនួន​ពីរ​ដែល​ចេញ​ផ្សាយ​កន្លង​មក មាន​វីដេអូ​ទី​មួយ​គឺ​ជា​ Teaser នៃ​កម្មវិធី ចំណែក​វីដេអូ​ទី​ពីរ​គឺ​ជា​ការ​ចាប់​ផ្ដើម​ផ្លូវ​ការ ហើយ​វីដេអូ​នេះ​បាន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​ជា​វីដេអូ​ពេញ​និយម​ជាង​គេ​នៅ​សហរដ្ឋអាមេរិក​ក្រោយ​ពី​ចេញ​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ៕​​

ប្រភព៖ The Verge ប្រែ​សម្រួល៖ សុខហេង

មតិយោបល់