• 2020-03-20 07:50:17
  • ព័ត៌មាន

Nissan សម្រេចបិទរោងចក្រ ឈប់ផលិតឡាននៅឥណ្ឌូនេស៊ី តែមិនមែនដោយសារកូវីដ១៩

  • 2020-03-20 07:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Nissan បានប្រកាសថា នឹងបញ្ចប់ការផលិតរថយន្តរបស់ខ្លួននៅឥណ្ឌូនេស៊ី ដោយបានបិទរោងចក្រទី២ នៅក្នុងប្រទេសនេះ។

Nissan មានរោងចក្រចំនួន ២កន្លែង នៅឥណ្ឌូនេស៊ី ដោយទី១ សម្រាប់ផលិតរថយន្ត Datsun និង ទី២ សម្រាប់ផលិតរថយន្ត Nissan។ ក្រុមហ៊ុនរថយន្តជប៉ុននេះ នឹងបិទរោងចក្រទី២ ខណៈរោងចក្រទី១ បានផ្អាកការផលិតកាលពីចុងខែមករាមកម្ល៉េស។

ការសម្រេចចិត្តខាងលើនេះ ត្រូវក្រុមហ៊ុន Nissan អះអាងថា ជាផ្នែកមួយនៃផែនការបង្កើនប្រសិទ្ធភាពរបស់ខ្លួន ខណៈការលក់របស់ Datsun បានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ។

គួរឲ្យដឹងថា កាលពីខែកក្កដាឆ្នាំមុន Nissan បានធ្លាក់ចុះប្រាក់ចំណេញជិត ៩៥% និងបានកាត់បន្ថយផលិតកម្មលើរោងចក្រ ១៤កន្លែង ហើយក្រុមហ៊ុនក៏បានប្រកាសពីការកាត់ចោលការងារចំនួន ១២ ៥០០ ផងដែរ ក្នុងរយៈពេលបីឆ្នាំខាងមុខ រួមទាំងការងារចំនួន ៦ ៤០០កន្លែងទៀត នៅរោងចក្រផលិត។ Nissan ក៏បានកំណត់កាត់បន្ថយផលិតកម្ម ១០% ដែរដល់ឆ្នាំ ២០២៣៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់