- 2020-03-19 06:46:57
- ព័ត៌មាន
Live វីដេអូដេកលើគ្រែលេងៗ អាចរកបានរាប់ពាន់ដុល្លារ
- 2020-03-19 06:46:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Live វីដេអូដេកលើគ្រែលេងៗ អាចរកបានរាប់ពាន់ដុល្លារ
ចន្លោះមិនឃើញ
Streamer (អ្នកផ្សាយផ្ទាល់វីដេអូ) នៅលើ Twitch មួយរូបដែលមានឈ្មោះ Matthew Rinaudo បានប្រាប់អំពីរឿងរ៉ាវនៃការរកលុយបានដល់ជាង ៥ ពាន់ដុល្លារ ពីការផ្សាយផ្ទាល់វីដេអូបង្ហាញអំពីការដេកលើគ្រែ។
Rinaudo បានធ្វើការផ្សាយផ្ទាល់ ដោយចាប់ផ្ដើមដំណើរការនូវ Bot មួយដែលអាចឲ្យទស្សនិកជនរបស់ខ្លួន ផ្ញើវីដេអូមកឲ្យបាន ប្រសិនបើពួកគេធ្វើការបរិច្ចាគថវិកា ហើយក្រោយមក Rinaudo ចូលដេក។ អ្វីដែល Rinaudo ផ្សាយចេញទៅគឺមានតែបង្ហាញអំពីការដេករបស់គេប៉ុណ្ណោះ រួមជាមួយវីដេអូដែលទស្សនិកជនបានផ្ញើ។ ក្រោយផ្សាយផ្ទាល់អស់រាប់ម៉ោង Rinaudo បានភ្ញាក់ឡើង ហើយសង្កេតឃើញការបរិច្ចាគមានដល់ ៥ ៦០០ ដុល្លារ។
ការផ្សាយផ្ទាល់ការដេកបានក្លាយជាទំនោរថ្មីបំផុតមួយលើសេវាកម្ម Twitch។ ក្រៅតែពីការផ្សាយផ្ទាល់ការដេក មាន Streamer មួយចំនួនរកនឹកឃើញគំនិតប្លែកៗដើម្បីអូសទាញទស្សនិកជនឲ្យបរិច្ចាគកាន់តែច្រើន។ ជាក់ស្ដែង Streamer ម្នាក់ឈ្មោះ Siragusa បានដាក់លក្ខខណ្ឌថា រៀងរាល់ការ Subscribe ចំនួន ២០ នាក់លើគណនីរបស់នាង នាងនឹងកាត់បន្ថយម៉ោងលើនាឡិការោទ៍រយៈពេល ១ ម៉ោង៕