• 2020-03-17 03:03:01
  • ព័ត៌មាន

វៀតណាមដំឡើងទូសម្អាតមេរោគពីខ្លួនប្រាណមនុស្ស

  • 2020-03-17 03:03:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកជំនាញវៀតណាមបានបង្កើតទូចល័តដើម្បីលាងសម្អាតមេរោគពីដងខ្លួនមនុស្សទាំងមូលសម្រាប់អ្នកដែលធ្វើការនៅតំបន់ផ្ទុះជំងឺកូវីដ១៩។

វិទ្យាស្ថានជាតិសុខភាពការងារនិងបរិស្ថាននិងសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាហាណូយបានច្នៃប្រឌិតទូចល័តនេះឡើងសម្រាប់លាងសម្អាតមេរោគពីមនុស្ស ដែលព្យាបាលដោយផ្ទាល់ឬធ្វើការជាមួយអ្នកជំងឺកូវីដ១៩។

ប្រព័ន្ធលាងសម្អាតនេះគឺមានទូពីរ។ ទូមួយសម្រាប់បាញ់ទឹកក្លរីដ និងទូមួយទៀតបញ្ចេញកម្តៅនិងអូហ្សូនលើដងខ្លួនមនុស្ស។ ទូទាំងពីរថែមទាំងអាចសម្អាតមេរោគចេញពីប្រព័ន្ធផ្លូវដង្ហើមទៀតផង។

ទូចល័តនេះអាចលាងសម្អាតមេរោគឱ្យមនុស្សបាន ១ ០០០ នាក់ក្នុងមួយថ្ងៃ ប៉ុន្តែវៀតណាមមិនទាន់ពិចារណាផលិតទូនេះសម្រាប់លក់នៅឡើយទេ៕

អត្ថបទ៖ សុខហេង

មតិយោបល់