• 2020-03-16 07:33:15
  • ព័ត៌មាន

Elon Musk ប្រាប់បុគ្គលិកថាឱកាសស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងវីរុសកូរ៉ូណា

  • 2020-03-16 07:33:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Elon Musk បាន​ប្រាប់​បុគ្គលិក​នៅ​ក្រុមហ៊ុន SpaceX របស់​ខ្លួន​តាម​រយៈ​អ៊ីមែល​កាល​ពី​ថ្ងៃ​សុក្រ​ថា ឱកាស​ដែល​ពួក​គេ​អាច​ស្លាប់​ដោយ​សារ COVID-19 គឺ​ទាប​ជាង​ការ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​ការ​ចុះ​​ផ្សាយ​របស់ BuzzFeed។

តាម​ការ​ចុះ​ផ្សាយ​របស់ BuzzFeed លោក Elon Musk មាន​សរសេរ​ដូច​នេះ​ថា ៖ "ជា​ការ​ប្រៀប​ធៀប​មួយ ឱកាស​នៃ​ការ​ស្លាប់​ដោយ​សារ C19 គឺ​តិច​ជាង​ឱកាស​នៃ​ការ​ស្លាប់​ដោយ​ការ​បើកបរ​ទៅ​ផ្ទះ។” លោក​បាន​បន្ថែម​ទៀត​ថា​កម្រិត​ធ្ងន់ធ្ងរ​នៃ COVID-19 គឺ​មិន​ស្ថិត​ក្នុង​ចំណោម​​​​បញ្ហា​​សុខភាព​កំពូល​ទាំង ១០០ ​នៅ​អាមេរិក​នោះ​ទេ។

នេះ​មិន​មែន​ជា​លើក​​ទី​មួយ​ទេ​ ដែល​នាយក​ប្រតិបត្តិ​របស់ SpaceX និង Tesla រូប​នេះ​បាន​បញ្ចេញ​មតិ​ជុំវិញ​វីរុស​កូរ៉ូណា។ កាល​ពី​សប្ដាហ៍​មុន​លោក​បាន​បង្ហោះ​លើ Twitter ថា "​ការ​ចលាចល​ព្រោះ​វីរុស​កូរ៉ូណា​គឺ​ល្ងីល្ងើ”៕​

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ សុខហេង

មតិយោបល់