• 2020-03-13 06:55:38
  • ព័ត៌មាន

ត្រូវ​ប៉ាន់​បាត់​អ្នក​នៅ​ថៃ! Sony លក់​បញ្ចុះ​តម្លៃ ១០០ ដុល្លារ លើ PS4 ថែម​ជូនទាំងហ្គេម FIFA 20

  • 2020-03-13 06:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្ទឹម​នឹង​ដំណឹង​ថា​គ្រោង​ប្រកាស PlayStation 5 នា​ឆ្នាំ ២០២០ នេះ ក្រឡេក​ទៅ​មើល​ក្រុមហ៊ុន Sony នៅ​ឯ​ប្រទេស​ថៃ​ក៏​បាន​ចេញ​នៅ Promotion ពិសេស​មួយ​នៃ​ការ​លក់​ម៉ាស៊ីន​ហ្គេម PS4 ធូរ​ថ្លៃ​ជាង​មុន​ដល់​ទៅ​ជិត ១០០ ដុល្លារ ហើយ​មាន​ថែម​ឌីស​ហ្គេម Original មក​ទៀត។

+តម្លៃ​ពិសេស​នៅ​ប្រទេស​ថៃ​លើ​គេហទំព័រ Sony ផ្ទាល់​មាន​ដូច​ខាង​ក្រោម៖

  • PlayStation 4 1TB ​ជម្រើស​ហ្គេម God of War/The Last Of Us ឬ FIFA 20/Crash Team Racing ​តម្លៃ ១០ ៩៩០ បាត​ឬ ៣៤៥ ដុល្លារ

  • PlayStation 4 500GB ​ថែម​ជូន​ហ្គេម FIFA 20 និង Crash Team Racing ​តម្លៃ ៨ ៩៩០ បាត​ឬ​ ២៨០ ដុល្លារ

រំឭក​ថា Promotion ខាង​លើ មាន​ចាប់​ពី​ពេល​នេះ​ដល់​ថ្ងៃ​ទី ៥ មេសា មាន​លក់​តាម​តំណាង​ហាង​ចែកចាយ​ទូទាំង​ប្រទេស​និង​គេហទំព័រ Sony Store Online៕

អានអត្ថបទ:

ប្រភព៖ techmoblog ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់