- 2020-03-13 02:25:31
- ព័ត៌មាន
អស់កង្វល់រឿងកូរ៉ូណា! ហាង Apple ទាំងអស់នៅចិន បើកដំណើរការវិញហើយ
- 2020-03-13 02:25:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់កង្វល់រឿងកូរ៉ូណា! ហាង Apple ទាំងអស់នៅចិន បើកដំណើរការវិញហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីបិទអស់រយៈពេលជាច្រើនសប្តាហ៍ដោយសារមេរោគកូរ៉ូណា ពេលនេះហាង Apple ទាំងអស់ក្នុងប្រទេសចិន បានបើកដំណើរការវិញហើយ។
Apple បានបង្ហាញពេលវេលាសម្រាប់ហាងទាំងអស់ដែលត្រូវបើកនៅព្រឹកថ្ងៃទី១៣មីនានេះ ដោយកន្លែងខ្លះបើកនៅម៉ោង ១០ព្រឹក និងខ្លះទៀតនៅម៉ោង ១១ព្រឹក (ម៉ោងនៅចិន)។
គួរដឹងថា Apple បានប្រកាសបិទហាងរបស់ខ្លួនទាំងអស់នៅចិន កាលពីដើមខែកុម្ភៈ ដោយសារតែការភ័យខ្លាចការឆ្លងរីករាលដាលនៃមេរោគកូរ៉ូណា COVID-19។
យោងតាមទិន្នន័យពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងប្រទេសចិន បានឱ្យដឹងថា ទូរសព្ទ iPhone ត្រឹមតែ ៤៩៤ ០០០គ្រឿងប៉ុណ្ណោះ ត្រូវបានលក់ក្នុងប្រទេសនេះ ក្នុងអំឡុងខែកុម្ភៈ ខណៈកាលពីខែកុម្ភៈឆ្នាំមុន ចំនួនលក់ iPhone ក្នុងប្រទេសចិន គឺបានដល់ ១,២៧លានគ្រឿង៕