- 2020-03-12 03:21:41
- ព័ត៌មាន
តម្រូវការ iPad នៅចិនកើនឡើងខ្ពស់ រហូតដល់ខ្វះស្តុក
- 2020-03-12 03:21:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តម្រូវការ iPad នៅចិនកើនឡើងខ្ពស់ រហូតដល់ខ្វះស្តុក
ចន្លោះមិនឃើញ
ស្តុកនៃ iPad របស់ Apple ក្នុងប្រទេសចិនមានកាន់តែតិចទៅៗ ខណៈដែលគ្រួសារជាច្រើននាំគ្នាទិញ Tablet ដើម្បីជួយដល់ការរៀនតាមអនឡាញនៅឯផ្ទះ ដែលវីរុសកូរ៉ូណាបង្ខំឲ្យសាលារៀនជាច្រើនត្រូវបិទទ្វារ។
តម្រូវការមានការកើនឡើងខ្ពស់ ខណៈដែលដៃគូផ្គត់ផ្គង់របស់ Apple ជួបបញ្ហាក្នុងការផលិតឲ្យបានគ្រប់តាមតម្រូវការ ព្រោះកង្វះខាតកម្លាំងពលកម្មដែលកើតមានដោយសារវីរុសដូចគ្នា។
តម្រូវការ iPad បានកើនឡើងខ្លាំងចាប់តាំងពីខែមករា នៅពេលក្រុងប៉េកាំងចាប់ផ្ដើមទទូចឲ្យមានការនៅដាច់ដោយឡែកពីគ្នា។ ប្រភពមួយដែលដឹងច្បាស់អំពីរឿងនេះបាននិយាយថា កាលពីថ្មីៗនេះ Apple បានកុម្ម៉ង់ឲ្យដៃគូរបស់ខ្លួនបង្កើតការផលិត iPad ជំនាន់ថ្មី ២០% សម្រាប់ត្រីមាសដំបូងឆ្នាំនេះ។
តម្រូវការលើ iPad ដែលមិនបានរំពឹងទុកជាមុននេះ គឺជាដំណឹងវិជ្ជមានសម្រាប់ Apple ត្បិតថា Apple បាននិយាយកាលពីខែកុម្ភៈថាខ្លួនមិនអាចរកចំណូលបានដូចការព្យាករណ៍កន្លងមក សម្រាប់ត្រីមាសដំបូងនាឆ្នាំ ២០២០ នេះទេ៕