• 2020-03-10 01:47:45
  • ព័ត៌មាន

កម្មវិធី AnTuTu បាត់ស្រមោលពី Google Play Store ដោយមិនដឹងមូលហេតុ

  • 2020-03-10 01:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

AnTuTu គឺ​ជា​កម្មវិធី​មួយ​ដែល​អាច​ឲ្យ​អ្នក​ប្រើ​ប្រាស់​វាស់វែង​សមត្ថភាព​ស្មាតហ្វូន ឬ​ Tablet របស់​ខ្លួន និង​អាច​ប្រៀប​ធៀប​កម្លាំង​ជា​មួយ​​ឧបករណ៍​ដទៃ​ទៀត។ កម្មវិធី​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​​ទូរសព្ទ​ចិន​ជា​ច្រើន​ប្រើ​ប្រាស់​ជា​យុទ្ធសាស្ត្រ​ទីផ្សារ​របស់​ខ្លួន។

អំឡុង​ចុង​សប្ដាហ៍​កន្លង​ទៅ​ កម្មវិធី​ទាំង​អស់​របស់​ AnTuTu រួម​មាន​ AnTuTu 3DBench, AnTuTu Benchmark និង​ AITutu Benchmark បាន​បាត់​មុខ​ពី Google Play Store ប៉ុន្តែ​នៅ​មាន​លើ Apple App Store។ Google មិន​បាន​ប្រាប់​ពី​ហេតុផល​នៃ​ការ​ដក​កម្មវិធី​ចេញ​នោះ​ទេ ប៉ុន្តែ​មាន​ភាគ​ច្រើន​សង្ស័យ​ថា​វា​ជា​ផ្នែក​មួយ​នៃ​ការ​សម្អាត​កម្មវិធី​ដែល​មាន​​ទំនាក់ទំនង​ជា​មួយ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ឈ្មោះ Cheetah Mobile។

យ៉ាងណាក្ដី​នាយក​ប្រតិបត្តិ​ AnTuTu ឈ្មោះ Zhao Chen បាន​​ចេញ​មុខ​​បញ្ជាក់​អំពី​ទំនាក់ទំនង​ជា​មួយ Cheetah Mobile ថា​ AnTuTu មាន​អាយុ​កាល​ចាស់​ជាង​ Cheetah Mobile ហើយ Cheetah Mobile ត្រឹម​តែ​ជា​ម្ចាស់​ភាគហ៊ុន​មួយ​នៃ AnTuTu តាំង​ពី​ឆ្នាំ ២០១៤ មក។ Cheetah Mobile មិន​ដែល​បាន​ប៉ះ​​គណនី Google Play របស់​ AnTuTu ហើយ​ AnTuTu ក៏​មិន​ដែល​ធ្វើ​ការ​ផ្សព្វផ្សាយ​ណា​មួយ​សម្រាប់​ Cheetah Mobile ដែរ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់